មកដល់ទៀតហើយ… ម្ហូប “Ramen Socola ក្នុងឳកាសបុណ្យនៃក្តីស្រលាញ់”
រូបភាព https://soranews24.com/
នៅជប៉ុន Ramen មានច្រើនប្រភេទ ក្នុងនោះតំបន់នីមួយៗចុងភៅចម្អិនមុខម្ហូបខុសគ្នា។ កាលពីឆ្នាំមុនមាន Ramen ឥន្ទធនូរឬ Ramen ត្រី Piranha រីឯឆ្នាំនេះមាន Ramen សូកូឡាសម្រាប់រដូវកាលបុណ្យនៃក្តីស្រលាញ់។
រូបភាព https://soranews24.com/
ក្នុងឳកាសបុណ្យនៃក្តីស្រលាញ់ខ្សែសង្វាក់ភោជនីយដ្ឋាន Korakuen ដ៏ល្បីដាក់លក់ Ramen Socola ប្រចាំឆ្នាំ។ ភោជនីយដ្ឋាន Korakuen បានសហការជាមួយក្រុមហ៊ុនផលិតនំចំណី Lotte ជប៉ុនដើម្បីផលិត Ramen Socola Devil និង Angel ។
រូបភាព https://soranews24.com/
ចំពោះម្ហូប Ramen Socola Devil ផ្សំពីស៊ុបសណ្តែកសៀង ប្រេងកាកាវ និងខ្ញី រួចបន្ថែមសូកូឡាពីលើ។
រូបភាព https://soranews24.com/
ម្ហូប Ramen Socola Angel ស៊ុបផ្សំពីអំបិលខាប់ ប្រេងកាកាវ និងក្រែម មិនដាក់ខ្ញី និងបន្ទះសូកូឡាសពីលើ។ មុខម្ហូបនេះភ្ជាប់មកជាមួយសាច់ជ្រូក chasu និងស្លឹកខ្ទឹម។
ភោជនីយដ្ឋានណែនាំអតិថិជនអោយទទួលទានមុនពេលសូកូឡារលាយ លុះត្រាតែអ្នកចង់ទទួលបានអារម្មណ៍ថ្មីប្លែកពីម្ហូប។
រូបភាព https://soranews24.com/
ភ្ញៀវដែលកម្មង់ម្ហូបមីនឹងទទួលបានរូបតុក្កតា Bikkurima ឬ Bikkuriman Pink ។ Ramen Socola ទាំងពីរប្រភេទក្នុងឳកាសបុណ្យនៃក្តីស្រលាញ់មានលក់នៅហាង Ramen Korakuen ចាប់ពីថ្ងៃទី ២៨ ខែមករាដល់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២១ ។
ម្ហូប Ramen ទាំងពីរចាននេះលក់ក្នុងតម្លៃ ៦៤០ យ៉េន (ប្រហែល ៦ ដុល្លារ) អ្នកអាចបញ្ជាទិញស៊ុបបន្ថែមក្នុងតម្លៃ ១០០ យ៉េន។
AD