គម្រោងថែទាំនៅក្នុងគ្រួសារ និងគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ

ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិន (ខេមបូឌា) សម្ពោធផលិតផលថ្មីគឺ

“គម្រោងថែទាំនៅក្នុងគ្រួសារ និងគម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ”​ នៅលើទីផ្សារ

ក្រុមហ៊ុន ដាយ​ អុិឈិ​ ឡាយហ្វ៍ ដែលកំពុងបានយកចិត្តទុកដាក់ទាំងអតិថិជនចាស់ និងអតិថិជនថ្មី ដោយបានផ្តល់ជូនបន្ថែមនូវដំណោះ​ស្រាយ​គម្រោងបន្ថែមថ្មីពីរទៀតដូចខាងក្រោម៖

.គម្រោងថែទាំនៅក្នុងគ្រួសារ

* ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិន (ខេមបូឌា) បានផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ពិសេសមួយ​ដែលធានាថាលោកអ្នកនឹងបាននូវសុភមង្គលក្នុងគ្រួសារ ទោះបីជាមានជំងឺធ្ងន់ធ្ងរ ឬ គ្រោះអកុសលណាមួយក៏ដោយ តាមរយៈអត្ថប្រយោជន៍ ៥ យ៉ាង​ដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖

ទឹកប្រាក់ធានារ៉ាប់រងច្រើន 

រីករាយនឹងការការពារដោយមានការធានាខ្ពស់ ។ ការផ្តល់ជូនអត្ថប្រយោជន៍ទូលំទូលាយ នៅលើជំងឺធ្ងន់ធ្ងរបន្ថែម ដែលជំងឺធ្ងន់ធ្ងរចំនួន ៣៩ ផ្សេងៗគ្នា ។​

បង្កើនការការពារជំងឺធ្ងន់ធ្ងរ ទឹកប្រាក់មួយផ្នែកនឹងត្រូវបានផ្តល់ជូន ពេលជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូងបានកើតឡើង ។​
លើកលែងការបង់បុព្វលាភធានារ៉ាប់រង 

ផ្តល់ជូននូវភាពស្ងប់ចិត្ត លើកលែងការបង់បុព្វលាភធានារ៉ាប់រងទាំងអស់នៃបណ្ណសន្យារ៉ាប់រ៉ងនាពេលអនាគត ក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬ ជំងឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ​ ។

លើកលែងការបង់បុព្វលាភធានារ៉ាប់រងរយៈពេល ២ឆ្នាំ 

ផ្តល់ជូននូវភាពស្ងប់ចិត្ត លើកលែងការបង់បុព្វលាពធានារ៉ាប់រងទាំងអស់នៃបណ្ណសន្យារ៉ាប់រងរយៈពេល ២ឆ្នាំ ក្នុងករណីមានជំងឺធ្ងន់ធ្ងរដំណាក់កាលដំបូង បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ។​ ​

សេវាកម្មប្រឹក្សាយោបល់វេជ្ជសាស្រ្តទីពីរ*

 

នៅពេលប្រឈមនឹងទុក្ខលំបាក ឬ ពិបាកទទួលយកលក្ខខណ្ឌវេជ្ជសាស្ត្រ យើងផ្តល់នូវការផ្តល់យោគបល់បន្ថែមផ្នែកវេជ្ជសាស្ត្រដោយឥតគិតថ្លៃលើកទី២ ពីអ្នកជំនាញវេជ្ជសាស្ត្រឯករាជ្យមកពីជុំវិញពិភលោកដូច្នេះលោកអ្នកអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុនក្នុងការគ្រប់គ្រងស្ថានភាពសុខភាពរបស់លោកអ្នក។​

.គម្រោងថែទាំនៅក្នុងមន្ទីរពេទ្យ

* ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដ៏ពិសេសមួយទៀត​សម្រាប់គ្រួសារ ដែលធានាថាលោកអ្នកនឹងបាននូវអត្ថប្រយោជន៍ ៥ យ៉ាង​ដូចមានព័ត៌មានលម្អិតនៅខាងក្រោម៖

សាច់ប្រាក់សម្រាកនៅមន្ទីរពេទ្យ 

ទទួលបានប្រាក់ឧបត្ថម្ភ ជាសាច់ប្រាក់រៀងរាល់ថ្ងៃថេរ រហូតដល់ ១០០ ដុល្លាអាមេរិក ចំពោះការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលបណ្តាលមកពីគ្រោះថ្នាក់ និង / ឬ មានជំងឺធ្ងន់ធ្ងរ ។​

ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់បន្ថែម  

ទទួលបាន ប្រាក់ឧបត្តម្ភប្រចាំថ្ងៃស្មើនឹង ៣ដង សម្រាប់ការចូលបន្ទប់សង្រ្គោះបន្ទាន់។ ទទួលបានប្រាក់ឧបត្តម្ភប្រចាំថ្ងៃស្មើនឹង ៣ដង សម្រាប់ការចូលវះកាត់​។​

អត្ថប្រយោជន៍ប្រចាំថ្ងៃ 

ទទួលប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ប្រចាំថ្ងៃ ចំពោះការព្យាបាល ដោយមិនសម្រាកមួយចំនួនដែលបានជ្រើសរើស *

លើកលែងការបង់បុព្វលាភធានារ៉ាប់រង 

ផ្តល់ជូននូវភាពស្ងប់ចិត្ត ដែលលោកអ្នកនឹងត្រូវបានលើកលែងការបង់បុព្វលាពធានារ៉ាប់រងទាំងអស់ដែលនៅសល់ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់ម្ចាស់បណ្ណសន្យារ៉ាប់រង​ ។​

ដើម្បីបន្ថែមគុណតម្លៃកាន់តែច្រើនដល់អតិថិជន ដោយយោងតាមបេសកកម្មរបស់យើងគឺ“ អតិថិជនជាចម្បង” ដាយ អុិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិន (ខេមបូឌា) រចនានូវផលិតផលទាំងនេះដែលផ្តល់ជូនការព្យាបាលជំងឺធ្ងន់ធ្ងរចំនួន ៣៩ មុខ និងផ្តល់សេវាវេជ្ជសាស្ត្រទី ២ ដែលគុណភាពស្តង់ដារអន្តរជាតិដល់អតិថិជនរបស់យើង។

ព័ត៌មានលម្អិតអំពីគម្រោងថែទាំគ្រួសារ: www.dai-ichilife.com.kh/familycare

ពត៌មានលម្អិតអំពីគម្រោងថែទាំមន្ទីរពេទ្យ៖ www.dai-ichilife.com.kh/hospitalcare

អំពី ដាយ​ អុិឈិ ឡាយហ្វ៍​ អុីនសួរ៉ិន (ខេមបូឌដា)
ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (“ដាយ អុិឈិ ឡាយហ្វ៍”)​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំ​ជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន “ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង “អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* ដាយ​ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥៥១ ពាន់លានដុល្លារអាមេរិក និងបុព្វលាភជាង ៤៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០)

នៅក្បែរអ្នកជានិច្ច សម្រាប់សុខភាព

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: