ទម្រង់នៃការដាក់ទណ្ឌកម្មដ៏សាហាវបំផុតរបស់ជប៉ុននៅសម័យអេដូ
មិនថានៅប្រទេសណាសុទ្ធតែត្រូវគោរពតាមច្បាប់ អ្នកដែលប្រព្រឹត្តអំពើអាក្រក់ត្រូវទទួលទណ្ឌកម្ម។ នៅប្រទេសជប៉ុន ទណ្ឌកម្មដែលធ្ងន់បំផុតគឺទោសប្រហារជីវិត។
បច្ចុប្បន្នវិធីសាស្រ្តដាក់ទណ្ឌកម្មគឺព្យួរក ថ្វីត្បិតតែ រងការឈឺចាប់ក៏គ្រាន់តែមួយរយៈពេលប៉ុណ្ណោះ វិធីសាស្ត្រដាក់ទណ្ឌកម្មបែបនេះត្រូវបានគេពិចារណា ដើម្បីកាត់បន្ថយការឈឺចាប់ដែលមិនចាំបាច់។
ទោះជាយ៉ាងណា នាពេលកន្លងមកទម្រង់ទោសប្រហារជីវិតរបស់ជប៉ុនហាក់ដូចជាធ្ងន់។ អត្តបទថ្ងៃនេះនិយាយពីវិធីសាស្រ្តដ៏គួរឱ្យខ្លាចបំផុតដែលគេហៅថា 鋸挽 (Nokogiribiki) ។
កាលនោះការដាក់ទណ្ឌកម្មអាស្រ័យទៅលើតំបន់់នីមួយៗ ជាទូទៅគេកប់អ្នកទោសក្រោមដីកុំអោយរើបំរាស់ទុកតែកប៉ុណ្ណោះ ម្យ៉ាងវិញទៀត នៅក្បែរនោះមានរណាមួយ។
នៅកន្លែងកាត់ទោសមានផ្លាកដែលសរសេរថា “ជននេះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ប្រសិនបើនរណាម្នាក់ចង់អាចទាញរណាអារ។”
នេះជារូបភាពបង្ហាញពីទិដ្ឋភាពកាត់ទោសប្រហារជីវិត។
រូបភាព https://www.excite.co.jp/news/article/Japaaan_91504/?p=2
អ្នកដែលធ្លាប់ប្រើឧបករណ៍នេះ ប្រហែលជាដឹងថាផ្លែរណាមិនអាចកាត់ដាច់ក្បាលភ្លាមៗបានទេ មានន័យថាត្រូវរងការឈឺចាប់រយៈពេលយូរ។ ក្រៅពីនេះនាំទុក្ខដល់ក្រុមគ្រួសារ និងអ្នកដទៃផងដែរ។
បន្ទាប់ពីកាត់ក្បាលត្រូវគេយកទៅដាក់បង្ហាញក្បែរច្រាំងទន្លេ ឬជើងស្ពានក្នុងគោលបំណងព្រមានដល់អ្នកផ្សេង។
ក្រោយមកនៅសម័យអេដូទម្រង់ដាក់ទណ្ឌកម្មត្រូវបានផ្លាស់ប្តូរ ពីព្រោះគ្មាននរណាម្នាក់ទាញរណារនោះទេ។
នៅសម័យអេដូទម្រង់ដាក់ទណ្ឌកម្មត្រូវបានបែងចែកជា ៤ ដំណាក់កាល៖
១. ប្រកាស
ដង្ហែឧក្រិដ្ឋជនអង្គុយលើខ្នងសេះប្រកាសអំពីទោសកំហុស។
២. រង់ចាំការប្រហារជីវិត
នេះជាទម្រង់ពង្រីកការប្រកាសដំណឹង ក្នុងរយៈពេលប្រហែល ២-៣ ថ្ងៃឧក្រិដ្ឋជនត្រូវបញ្ជូនចេញទៅច្រាំងទន្លេ នៅទីនោះមានអ្នកបកស្រាយទោសកំហុសសម្រាប់អ្នកដែលមានចម្ងល់។
៣. ប្រហារជីវិត
ស្រដៀងនឹងវិធីសាស្រមុនដែរ អ្នកដែលចង់អាចទាញរណាអារកអ្នកទោស។
៤. ឆ្កាង
ទោះជាអ្នកទោសប្រហារជីវិតស្លាប់ ឬនៅរស់ក៏ត្រូវឆ្កាងលើសសរធំ ហើយទុកចោលរហូតដល់ស្លាប់។
តើបទឧក្រិដ្ឋអ្វីខ្លះដែលនឹងត្រូវដាក់ទណ្ឌកម្មបែបនេះ? នៅសម័យអេដូការបង្កអគ្គីភ័យ ឬប្លន់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ នៅសម័យអេដូផ្ទះធ្វើពីឈើ ដូច្នេះប្រសិនបើមានអគ្គីភ័យកើតឡើង ភ្លើងនឹងរាលដាលយ៉ាងឆាប់រហ័សហើយពិបាកក្នុងការពន្លត់។ បទឧក្រិដ្ឋទាំងពីរខាងលើសុទ្ធតែត្រូវទទួលទោសប្រហារជីវិត ដូច្នេះទម្រង់ដាក់ទណ្ឌកម្មបែប Nokogiribiki ឬបូជា។
ក្រៅពីនេះបទឧក្រិដ្ឋធ្ងន់ជាងគេគឺសម្លាប់ស្តេចក្រាញ់។ ស្តេចក្រាញ់ជាអ្នកដែលទទួលបានការគោរពប្រតិបត្តិយ៉ាងពេញលេញពីសាមូរ៉ៃនៅក្នុងតំបន់។ មិនអាចប៉ះពាល់បានឡើយ អ្នកដែលមានបំណងធ្វើឃាតស្តេចក្រាញ់នឹងទទួលទណ្ឌកម្មធ្ងន់បំផុត។
លើសពីនេះការសម្លាប់ឪពុកក៏ជាបទឧក្រិដ្ឋដែលមិនអាចលើកលែងបានដែរ ព្រោះឪពុកជាម្ចាស់គ្រួសារ (ខណៈដែលស្តេចក្រាញ់ជាម្ចាស់លើទឹកដី) ។
Kengo Abe