សាកលវិទ្យាល័យជប៉ុនផ្តល់ជំនួយដល់និស្សិតចំនួន ២៥០០ នាក់ក្នុងកំឡុងជំងឺកូវីដរាតត្បាតរ៉ាំរ៉ៃ

នៅប្រទេសជប៉ុន​សាកលវិទ្យាល័យមួយបានចាប់ផ្តើមចែកចាយស្បៀងអាហារដល់និស្សិតដែលកំពុងមានតម្រូវការ ព្រោះភាគច្រើននិស្សិតស្ថិតក្នុងស្ថានភាព​បាត់​បង់​ការងារក្រៅ​ម៉ោង​ដោយសារជំងឺកូវីដ-​១៩ រាតត្បាតរ៉ាំរ៉ៃ។

រូបភាព https://www3.nhk.or.jp/

សាកលវិទ្យាល័យ Tsukuba កត់សម្គាល់ថានិស្សិតជាច្រើនកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ហើយសង្ឃឹម​ថានឹងទទួលបាន​ជំនួយ។

កាលពីខែធ្នូការស្ទង់មតិដែលធ្វើឡើងដោយសាលាបានរកឃើញថានិស្សិតប្រហែលជា ៧០% ក្នុងមហាវិទ្យាល័យមួយចំនួនឆ្លើយថាប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ។ សាលាបានជម្រុញក្រុមហ៊ុន និងកសិករក្នុងតំបន់បរិច្ចាគអាហារសម្រាប់និស្សិតដែលកំពុងខ្វះខាត។

សាលាទទួលបានអាហារជាង ២០ តោន ក្នុងនោះមានអង្ករ ៧ តោន បន្លែ និងមីកញ្ចប់។ អាហារត្រូវបានប្រគល់​ជូន​និស្សិតជាង ២៥០០ នាក់។

និស្សិតបរទេសម្នាក់បង្ហាញពីអារម្មណ៍របស់ខ្លួន គាត់ពិតជាដឹងគុណចំពោះជំនួយនេះ ពីព្រោះគាត់មិនបានទទួលការ​ផ្គត់ផ្គង់ពីក្រុមគ្រួសារ ហើយគាត់ក៏បាត់បង់ការងារក្រៅម៉ោងដោយសារជំងឺកូវីដផង​ដែរ។

សាកលវិទ្យាល័យបានអោយដឹងថានៅមាននិស្សិតជាច្រើនត្រូវការជំនួយ ហើយសង្ឃឹមថានឹងអំពាវនាវឱ្យមានការចូល​រួម​ឧបត្ថម្ភបន្ថែមទៀត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: