ចៀមសមុទ្រជាប្រភេទសត្វដ៏កម្រមានសមត្ថភាពធ្វើរស្មីសំយោគ​ដូច​ជា​រុក្ខជាតិ

ចៀមសមុទ្រ (Sea Sheep) គឺជាសត្វកម្រមានសមត្ថភាពធ្វើរស្មីសំយោគដូចជារុក្ខជាតិ ឈ្មោះវិទ្យាសាស្ត្ររបស់​វា​គេហៅថា Costasiella kuroshimae ត្រូវបានរកឃើញនៅឆ្នេរសមុទ្រជប៉ុន។

មើលទៅពិតជាគួរអោយស្រលាញ់ណាស់!

រូបភាព https://www.boredpanda.com/

ពាក្យ Kuroshimae មានប្រភពមកពីកោះ Kuroshima របស់ជប៉ុន រីឯពាក្យ Costasiella ជាឈ្មោះទូទៅសំដៅលើប្រភេទខ្សងសមុទ្រ Sacoglossa ។ កោះ Kuroshima ជាកន្លែងល្បីព្រោះតែមានទឹកថ្លាដូចគ្រីស្តាល់ ហើយក៏ជាកន្លែង​ដំបូង​គេរកឃើញសត្វនេះផងដែរ។

នេះជាសភាវៈតែមួយគត់នៅលើពិភពលោកដែលអាចប្រើសារាយសម្រាប់ធ្វើរស្មីសំយោគ។

រូបភាព https://www.boredpanda.com/

ចៀមសមុទ្រប្រភេទនេះមានរូបរាងគួរអោយស្រលាញ់ ភ្នែកមូលដូចជាគ្រាប់ឪឡឹក និងរោមដ៏ចម្លែក។ សភាវៈសមុទ្រប្រភេទនេះជាសត្វតែមួយគត់ដែលអាចធ្វើរស្មីសំយោគក្លាយជាសារធាតុចិញ្ចឹម។

រូបភាព https://www.boredpanda.com/

ថាមពលចម្បងរបស់ចៀមសមុទ្រមកពីពន្លឺព្រះអាទិត្យ នៅពេលវាសុីសារាយនឹងស្រូបយក Chloroplast ផ្សំជាមួយសារធាតុក្នុងរាងកាយបន្តដំណើរដែលគេហៅថា “kleptoplasty” ដើម្បីរក្សា Chloroplast ដែលស្រូបយកបាន។

រូបភាព https://www.boredpanda.com/

រូបភាព https://www.boredpanda.com/

ចៀមសមុទ្រប្រភេទនេះមានប្រវែងតែ ៥ មីល្លីម៉ែត្រប៉ុណ្ណោះ មកពីតំបន់ទឹករាក់របស់ជប៉ុន ឥណ្ឌូណេស៊ី និងហ្វីលីពីន។

រូបរាងសត្វសមុទ្រទាំងនេះមើលទៅគួរអោយស្រឡាញ់ណាស់ ដូច្នេះតើចលនារបស់ពួកវាគួរឱ្យស្រលាញ់ដែរឬទេ? ត្រូវហើយ ពួកវាធ្វើចលនាដោយប្រើមាត់ស្វែងរកសារាយក្រោមបាតសមុទ្រ។ សូម្បីតែរោមលើដងខ្លួនរបស់វាក៏គួរអោយស្រលាញ់​ណាស់ដែរ។

ប្រភេទសត្វក្នុងរូបភាពខាងក្រោមដូចជាចៀមសមុទ្រអាចធ្វើរស្មីសំយោគបំលែងពន្លឺទៅជាអាហារ។ ទោះជាមើល​ទៅ​វាមិនស្អាតដូចចៀមវសមុទ្រក្នុងរូបខាងលើក៏ដោយ។

រូបភាព https://www.boredpanda.com/

តើអ្នកយល់យ៉ាងណាចំពោះសត្វដែលគួរអោយស្រឡាញ់មួយនេះ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: