ការបង្ហាញអំពីគំនូរឋាននរកក្រោមទស្សនវិស័យសម័យ Meiji
សាសនាភាគច្រើនមានជំនឿទៅលើពិភពក្រោយពេលចែកឋាន កន្លែងដែលមនុស្សពេលស្លាប់ត្រូវទៅ។
ជំនឿរបស់ជនជាតិជប៉ុនដ៏ដូចគ្នាដែរ ទាំងនេះត្រូវបានបង្ហាញតាមរយៈរមូរផ្ទាំងគំនូរដែលគេរកឃើញក្នុងប្រវត្តិសាស្ត្រ។ ប្រធានបទក្នុងរូបភាពបង្ហាញអំពីឋាននរក ជាកន្លែងដែលគេជឿថាមនុស្សបន្ទាប់ពីស្លាប់ត្រូវទៅ។
Jigoku Emaki (ជារមូរគំនូរពណ៌នាអំពីឋាននរក) ដែលត្រូវបានគូរដោយវិចិត្រករជនជាតិជប៉ុនជាច្រើនសតវត្សរ៍មកហើយ ភាគច្រើនពណ៌នាអំពីឋាននរកជាកន្លែងដ៏គួរឱ្យភ័យខ្លាច ជាកន្លែងដែលមនុស្សកាលនៅរស់ធ្លាប់ប្រព្រឹត្តអំពើបាបមិនអាចលើកលែងបាន។ ក្នុងចំណោមរូបភាពទាំងនោះត្រូវបានគូរនៅដើមសម័យ Meiji បង្ហាញពីទស្សនៈមួយផ្សេងទៀត។
ទោះបីរូបគំនូរពណ៌នាថាឋាននរកជាកន្លែងនៅក្រោមដី ជាទីលំនៅរបស់អារក្ស និងមនុស្សដែលបានចែកឋាន ប៉ុន្តែការពណ៌នាទឹកមុខតួអង្គក្នុងរូបគំនូរបែរជាកំប្លែងទៅវិញ។
បច្ចុប្បន្នសៀវភៅរូបភាពមាននៅលើប្រព័ន្ធទិន្នន័យ Kotenseki Sogo ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ Waseda ។
Sacchan