អ្នកថតរូបបង្ហាញថា “ទេសភាពប្រទេសជប៉ុនស្អាតដូចក្នុងរឿង Anime”

អ្នកប្រាកដជាធ្លាប់លឺនរណាម្នាក់និយាយថា “ទេសភាពប្រទេសជប៉ុនស្អាតដូចក្នុងរឿង Anime” ទាំងនេះមិនមែនជា​ការ​ប្រៀបធៀបប៉ុណ្ណោះទេ ពីព្រោះខ្សែភាពយន្ត Anime ជាច្រើនចាប់យកឈុតឆាកនៅក្នុងខ្សែភាពយន្តដោយផ្អែកលើទីតាំងជាក់ស្តែង។

អ្នកថតរូបម្នាក់ដែលមានឈ្មោះ Akine Coco បានបញ្ជាក់ថាឈុតឆាកក្នុង Anime អាចនឹងត្រូវគេថតឡើងវិញ មិនមែនគូរនោះទេ។

ក្នុងរូបភាពរបស់ Akine បង្ហាញពីទេសភាពទីជនបទនៅប្រទេសជប៉ុន។ អ្នកថតរូបប្រើ filter ធ្វើអោយរូបភាពមើល​ទៅ​ដូចជាទិដ្ឋភាពក្នុងខ្សែភាពយន្ត Studio Ghibli ឬប្រហែលជាស្នាដៃរបស់ Makoto Shinkai ។

សម្តី​របស់​អ្នកថតរូបនិយាយថា “មើលទៅដូចជាឈុតឆាកក្នុងខ្សែភាពយន្ត Anime” ។

ពេលក្រឡេកមើលរូបភាពទាំងនេះមិននឹកស្មានថាភាពខុសគ្នារវាង 2D និង 3D ក៏មិនខុសគ្នាប៉ុន្មានដែរ។

អ្នកអាចមើលរូបភាពជាច្រើនផ្សេងទៀតដោយគ្រាន់តែតាមដានបណ្តាញសង្គមរបស់អ្នកថតរូបខាងក្រោម។

Instagram និង Twitter

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: