គ្រូបង្រៀនប្រុសម្នាក់ពាក់សក់វែង និងតុបតែងខ្លួនជាស្រីចូលបន្ទប់ទឹកស្រ្តីត្រូវចាប់ខ្លួន

រូបភាព ndiarightnownews.com/

កាលពីថ្ងៃអាទិត្យប៉ូលីស Fukuyama ខេត្ត Hiroshima បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីត្រូវគេប្រទះឃើញក្នុងបរិវេណ​បន្ទប់​ទឹក​សាធារណៈ​របស់​ស្រ្តី។

យោងតាមប៉ូលីសបានអោយដឹងថាបុរសម្នាក់នោះមានឈ្មោះថា Hiroshi Nakaoka អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀន​សាលាវិទ្យាល័យរដ្ឋនៅ Nakaoka ប្រទេស​ជប៉ុន។ គាត់ពាក់សក់វែង ផាត់មុខ ហើយចូលបន្ទប់ទឹករបស់ស្រ្តី។

ទោះជាយ៉ាងណាស្រ្តីម្នាក់មានការសង្ស័យ ហើយក៏ជូនដំណឹងប្រាប់បុគ្គលិក។ លោក Hiroshi Nakaoka ត្រូវឃាត់ខ្លួនរហូតដល់ប៉ូលីសមកដល់។

តំណាងគណៈកម្មការអប់រំខេត្ត Hiroshima បានអោយដឹង “យើងមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេ ប៉ុន្តែប្រសិនបើការចោទប្រកាន់ជាការពិត យើងនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ”។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: