ជប៉ុនបង្កើតម៉ាសុីនទាញយកកម្លាំងចលនាពីសត្វឆ្កែ

នៅសម័យ Meiji ជប៉ុនមានការផ្លាស់ប្តូរបដិវត្តក្នុងប្រទេស ក្រោយរយៈពេលជាង ២០០ ឆ្នាំផ្តាច់ខ្លួនពីបណ្តាប្រទេសដទៃ។ ជប៉ុនមានការរីកចម្រើនខាងសេដ្ឋកិច្ច នយោបាយ និងវិទ្យាសាស្ត្រ។ ក្នុងសម័យនោះអ្នកប្រើគំនិត និង​សហគ្រិន​ជាតិ​ផ្តួចផ្តើមបង្កើតគំនិតទំនើបកម្មជាបន្តបន្ទាប់។ ដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់ពួកគេ បន្ទាប់​ពីសម័យ Meiji ចាប់ផ្តើមក្នុងឆ្នាំ ១៨៦៨ ប្រទេសជប៉ុនមានផ្លូវដែក ធនាគារ និងម៉ាសុីនផលិតបឺរដោយប្រើ​កម្លាំង​របស់ឆ្កែផងដែរ។

រូបភាពខាងលើត្រូវបានចែករំលែកដោយបណ្ណាសារជាតិរបស់ជប៉ុន បង្ហាញអំពីការច្នៃប្រឌិតផលិតបឺរដោយប្រើកម្លាំង​ចលនារបស់ឆ្កែ។

រូបភាព https://togetter.com/li/883974

សត្វឆ្កែដើរធ្វើអោយកង់ម៉ាសុីនវិល កង់ត្រូវបានតភ្ជាប់ជាមួយម៉ាសុីនច្រើន ធ្វើចលនាឡើងចុះបង្កើតជាសម្ពាធក្នុងធុងផលិតបឺរ។

ពិតជាចម្លែក ហេតុ​អ្វីឆ្កែធ្វើចលនាលើម៉ាសុីនមិនឈប់? ដោយសារតែមនុស្សចាប់បង្ខំឬយ៉ាងណា?

ប្រហែលជាឆ្កែដែលធ្វើការងារនេះសុទ្ធតែទទួលបានការបណ្តុះបណ្តាល។

ឈ្មោះដើមរបស់ម៉ាសុីននេះគឺ 「ドックパウ」 (Dog Power) ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: