ក្នុងកំឡុងពេលធ្វើការនៅផ្ទះ តើជនជាតិជប៉ុនធ្វើអ្វីខ្លះដើម្បីបំបាត់ភាពតានតឹង?
ដោយសារបញ្ហាជំងឺកូវីដមនុស្សជាច្រើនចាប់ផ្តើមប្តូរទៅធ្វើការនៅផ្ទះ។ ដំបូងពួកគេមានការលំបាកព្រោះអុីនធឺណេតគ្មានស្ថេរភាព ហើយមិនធ្លាប់ធ្វើការនៅផ្ទះ ប៉ុន្តែក្រោយមកប្រជាជនជប៉ុនភាគច្រើនបានសម្របខ្លួនបន្តិចម្តងៗ ។ មិនថាល្អឬអាក្រក់នោះទេ ប៉ុន្តែការរីករាលដាលជំងឺដល់សាហាវមួយនេះបានធ្វើអោយក្រុមហ៊ុនដែលប្រើទម្រង់ធ្វើការពីចម្ងាយកើនឡើង។
រូបភាព https://woman.excite.co.jp/article/lifestyle/rid_Kurasso_9019/
តាមទស្សនៈរបស់ក្រុមហុនដែលអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយអាចកាត់បន្ថយថ្លៃជួលការិយាល័យឬការធ្វើដំណើររបស់បុគ្គលិក។ ទោះជាយ៉ាងណាសម្រាប់អ្នកដែលធ្វើការនៅផ្ទះក៏មានសម្ពាធណាស់ដែរ។
ឧទាហរណ៍៖ ធម្មតាប្តីចេញទៅធ្វើការ ប្រពន្ធនៅផ្ទះចាត់ចែងកិច្ចការងារក្នុងផ្ទះ សម្អាតគេហដ្ឋាន … ប៉ុន្តែនៅពេលប្តីធ្វើការនៅផ្ទះបន្ទុកលើប្រពន្ធកើនឡើង ប្រពន្ធត្រូវរៀបចំអាហារ ៣ ពេលសម្រាប់ប្តី។
ជាមួយនឹងបញ្ហាខាងលើនេះមានការស្ទង់មតិមួយត្រូវបានធ្វើឡើងដោយមនុស្ស ១០ មុឺននាក់ក្រោមសំណួរថា “តើអ្នកធ្វើអ្វីដើម្បីបំបាត់ភាពតានតឹងក្នុងកំឡុងជំងឺកូវីដ?”
យើងដឹងហើយថាប្រជាជនជប៉ុនមិនមែនជាជនជាតិតែមួយគត់ដែលជួបបញ្ហាជំងឺកូវីដនោះទេ តើពួកគេធ្វើអ្វីខ្លះដើម្បីបំបាត់ភាពតានតឹង?
រូបភាព https://media.karakoto.com/health/IL6lH
១. គេង ៣៩.៣%
២. មើលទូរទស្សន៍ ៣៧,៣%
៣. ប្រើប្រាស់អុីនធឺណេត ៣៦,៨%
៤. ធ្វើចិត្តអោយធូរស្រាល ៣៤%
៥. ផឹកកាហ្វេ ៣៤%
៦. ហូបបង្អែម ៣០,៧%
៧. ស្តាប់ចម្រៀង ២៦,៨%
៨. ហាត់ប្រាណ ២៦.៥%
៩. មិនគិតពីអ្វីទាំងអស់ ២៥.១%
១០. មើលវីដេអូលើ Netflix ២៤,៥%
១១. ប្រើបណ្តាញសង្គម ២២.៦%
១២. មើលភាពយន្តនៅផ្ទះ ២២.៥%
១៣. ដេកថ្ងៃត្រង់ ២១,៦%
១៤. និយាយទូរស័ព្ទ ២០.៣%
១៥. សម្អាតផ្ទះ ២០,១%
១៦. អានសៀវភៅ ២០,០%
១៧. ផឹកស្រា Sake នៅផ្ទះ ១៨.០%
១៨. លេងហ្គេម ១៧.១%
១៩. ងូតទឹក ១៧.០%
២០. ធ្វើការ ១១,៤%
ចម្លើយមានច្រើនដូចជាគេង អានសៀវភៅ មើលភាពយន្តជាដើម… ប៉ុន្តែក្នុងនោះមានចម្លើយខ្លះស្តាប់ទៅដូចជាប្លែកណាស់ “ផឹកស្រា Sake នៅផ្ទះ” ។
តើអ្នកធ្វើអ្វីខ្លះដើម្បីបំបាត់ភាពតានតឹងក្នុងកំឡុងជំងឺកូវីដរាតត្បាត?
Kengo Abe