បេក្ខជនត្រូវដកសិទ្ធិប្រឡងចូលមហាវិទ្យាល័យដោយសារពាក់ម៉ាស់បញ្ចេញច្រមុះ
យោងតាមមជ្ឈមណ្ឌលប្រឡងជាតិបានឱ្យដឹងថា នៅថ្ងៃដំបូងនៃការប្រលងចូលសាកលវិទ្យាល័យ (ថ្ងៃទី ១៦ ខែមករា) បេក្ខជនម្នាក់ត្រូវដកហូតសិទ្ធិប្រឡងព្រោះគាត់ពាក់ម៉ាសដែលមិនគោរពតាមបទបញ្ជារបស់មេប្រយោគប្រឡង ដោយពាក់ម៉ាសបញ្ចោញច្រមុះមកក្រៅ។
តាមការអោយដឹងថាពេលដែលបេក្ខជននេះប្រឡងមុខវិជ្ជាភូមិសាស្ត្រ ប្រវត្តិសាស្រ្ត អក្សរសាស្ត្រ និងភាសាបរទេស អ្នកត្រួតពិនិត្យម្នាក់ៗតាមមុខវិជ្ជានីមួយៗបានធ្វើការព្រមានចំនួន ៦ ដងចំពោះបេក្ខជនរូបនេះអោយពាក់ម៉ាស់បិតច្រមុះរបស់គាត់ ហើយប្រាប់ថាការប្រឡងនឹងមិនមានសុពលភាពប្រសិនបើបេក្ខជនមិនគោរពតាម។
រូបភាព https://news.yahoo.co.jp/amp/pickup/6382533
ក្នុងកំឡុងពេលប្រឡងឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺកូវីដបេក្ខជនទាំងអស់ត្រូវតែពាក់ម៉ាស់ស្របតាមបទបញ្ញត្តិដើម្បីការពារការឆ្លង។ ប្រសិនបើបេក្ខជនមានបញ្ហាផ្ទាល់ខ្លួននោះពួកគេអាចត្រូវបានគេពិចារណាសម្រាប់ការប្រឡងក្នុងបន្ទប់តែម្នាក់ឯងមិនចាំបាច់ប្រើម៉ាស់ទេ។ ប៉ុន្តែក្នុងករណីនេះបេក្ខជនខាងលើមិនមានការសំណូមពរជាមុនឡើយ។
មណ្ឌលប្រឡងក៏បានអោយដឹងថាបេក្ខជនមិនមានរោគសញ្ញាជំងឺផ្តាសាយទេ ហើយទង្វើនៃការបញ្ចេញច្រមុះគឺមានចេតនា។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយការពិចារណាយ៉ាងម៉ត់ចត់ថាបេក្ខជននេះមានការថប់ដង្ហើមឬមានកត្តាអ្វីផ្សេង ប៉ុន្តែបេក្ខជននេះមិនអើពើនឹងការលើកឡើងរបស់អ្នកគ្រប់គ្រង និងមានចេតនាធ្វើខុសនឹងច្បាប់” ។
Sacchan