បាតុភូត “ពពុះទឹកកក” នៅលើផ្ទៃបឹងហុកកៃដូទាក់ទាញអ្នកថតរូបជាច្រើន
កាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ នៅប៉ូលខាងជើងប្រទេសជប៉ុនស្រាប់តែលេច “ពពុះទឹកកក” លើផ្ទៃបឹង។ បាតុភូតនេះកើតឡើងដោយសារឧស្ម័ន និងសារធាតុផ្សេងទៀតដែលបញ្ចេញក្រោមបាតបឹងបង្កកលើផ្ទៃទឹក ជាប់ជាច្រើនស្រទាប់។
ពពុះទឹកកកដ៏ស្រស់ស្អាតបានទាក់ទាញអ្នកថតរូបជាច្រើនមកទស្សនា និងចាប់យកសម្រស់ធម្មជាតិ។
រូបភាព Mainichi/Taichi Kaizuka
បាតុភូតពពុះទឹកកកលេចឡើងនៅបឹង Nukabira ក្នុងក្រុង Kamishihoro កោះហុកកៃដូ។ យើងអាចមើលឃើញទិដ្ឋភាពធម្មជាតិក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីផ្ទៃបឹងចុះត្រជាក់ និងមុនពេលបឹងក្លាយជាផ្ទាំងទឹកកកក្រាស់។
ជារៀងរាល់ឆ្នាំពេលរដូវរងាមកដល់បឹង Nukabira ជាកន្លែងដែលទាក់ទាញអ្នកថតរូបជាច្រើន ព្រោះនៅទីនោះតែងមានបាតុភូតពពុះទឹកកក។
ប្រសិនបើព្រិលធ្លាក់ក្រាស់ជាងនេះអ្នកមិនអាចមើលឃើញទេសភាពធម្មជាតិឡើយ ដូច្នេះហើយអ្នកថតរូបត្រូវមកដល់ចាប់យករូបភាពមុនពេលវារលាយបាត់។
AD