កម្រងរូបភាពបង្ហាញអំពីអក្សរសិល្ប៍ សិល្បៈ និងអក្សរសាស្រ្តជប៉ុន
ប្រសិនអ្នកមានចំណង់ចំណូលចិត្តចំពោះវប្បធម៌ និងសិល្បៈជប៉ុន កម្រងរូបភាពក្នុងអត្តបទនេះនឹងបំពេញនូវចំណង់ចំណូលចិត្តរបស់អ្នកចំពោះការសិក្សា។
រូបភាពអាចត្រូវបានប្រើជារូបតាំងសម្រាប់កម្មវិធីសន្និសីទតាម Web / TV -ល- សម្រាប់ការបណ្តុះបណ្តាលពីចម្ងាយ។ រូបភាពទាំងអស់នេះបានមកពីឯកសារដែលរក្សាទុកដោយសារមន្ទីរស្រាវជ្រាវអក្សរសាស្ត្រជាតិ។
“Hyakki Yakou” (ក្បួនដង្ហែរបស់បិសាចទាំង ១០០ នាពេលរាត្រី)
រមូររូបភាពពណ៌នាពីបិសាចទាំង ១០០ ដើរតាមផ្លូវក្នុងក្រុងក្យូតូពេលយប់។
Genji Monogatari
រូបគំនូរពណ៌នាអំពីរឿងព្រេង Genji ដោយវិចិត្រករ Tosa Mitsunori (១៥៨៣-១៦៣៨)
Daikoku Mai
Daikoku Mai គឺជារបាំមួយក្នុងចំណោមរបាំជាច្រើនដែលគេយកទៅសម្តែងតាំងពីសម័យ Muromachi រហូតដល់សម័យអេដូ។ ហើយក៏ជាសិល្បៈសម្តែងប្រជាប្រិយដែលបង្ហាញអំពីទេវតាសំណាងទាំង ៧ អង្គ Daikokuten ផងដែរ។
Hōmyō Dōji
Hōmyō Dōji ជារឿងនិទានប្រជាប្រិយជប៉ុនដែលជាការកែសម្រួលពីព្រះពុទ្ធសាសនាឥណ្ឌាខាងកើត។ រឿងនេះនិយាយអំពីបុរសម្នាក់ដែលកូនរបស់គាត់ត្រូវបានជ្រើសរើសយកទៅបូជាសត្វពស់យក្ស។
Isemonogatari Emaki
នេះគឺជារមូររូបភាពដែលពណ៌នាពីរឿងរ៉ាវនៅក្នុងបទចម្រៀងបុរាណពីសម័យ Heian ។
នៅក្នុងរូបភាពនេះមនុស្សមួយចំនួនកំពុងបង្ហោះខ្លែងដែលតំណាងឱ្យផលដំណាំដូចជាអង្ករ ផលធញ្ញជាតិ … ខ្លែងគឺជាឧទាហរណ៍មួយសម្រាប់និមិត្តនិយាយពីការឡើងថ្លៃទំនិញប្រើប្រាស់។ រូបភាពនេះបង្ហាញពីបំណងប្រាថ្នារបស់ប្រជាជនក្នុងការគ្រប់គ្រងទប់ស្កាត់ការឡើងថ្លៃ។
អ្នកអាចមើលរូបភាព និងទាញយកឯកសារតាមរយៈតំណភ្ជាប់ខាងក្រោម។
https://www.nijl.ac.jp/koten/image/virtual-backgrounds.html
Sacchan