សិល្បៈផ្កាព្រិលទឹកកកដ៏រស់រវើករបស់ Azuma Makoto
រូបភាព https://www.thisiscolossal.com/
អ្នករៀបផ្កាជនជាតិជប៉ុនដ៏ល្បីល្បាញម្នាក់ឈ្មោះ Azuma Makoto ហើយក៏ជាអ្នកផ្តួចផ្តើមសិល្បៈផ្កាទឹកកកដំបូងគេផងដែរ។ ស្នាដៃនេះត្រូវបានរចនាឡើងយ៉ាងពិសេសផ្សារភ្ជាប់រវាងសិល្បៈ និងជីវវិទ្យា។
រូបភាព https://www.thisiscolossal.com/
នៅក្នុងគម្រោងឆ្នាំ ២០១៨ ដែលមានចំណងជើងថា “Frozen Flowers” មកពីស៊េរីរឿង Makoto’s In Bloom សិល្បករ Azuma Makoto បានទៅដល់ឧបទ្វីប Notsuke កោះ Hokkaido ។ ផ្ទុយនឹងទេសភាពព្រិលធ្លាក់ស ស្នាដៃសិល្បៈបង្ហាញពីសម្រស់ផ្ការស់រវើករួមបញ្ចូលជាមួយព្រិលទឹកកក។
រូបភាព https://www.thisiscolossal.com/
ក្រុមការងាររបស់សិល្បករ Azuma Makoto បានអោយដឹងថា៖
“ទីតាំងសិល្បៈស្ថិតនៅ Hokkaido ជាកន្លែងដែលរដូវរងាត្រជាក់បំផុត ហើយរុក្ខជាតិស្ទើរតែកកទាំងអស់” ។
រូបភាព https://www.thisiscolossal.com/
មានរូបភាព និងវីដេអូខ្លីជាច្រើនដែលពិពណ៌នាអំពីការច្នៃប្រឌិតរបស់ Azuma Makoto លើគេហទំព័រ និង Instagram ផ្ទាល់របស់សិល្បករ។
AD