នៅពេលព្រិលធ្លាក់ម្តងៗជនជាតិជប៉ុនតែងតែធ្វើរូបចម្លាក់ទឹកកក
រដូវរងារបស់ជប៉ុនគឺត្រជាក់ខ្លាំងណាស់ជាពិសេសនៅតំបន់ភាគខាងជើង។ ទោះបីជាមានព្រិលធ្លាក់ខ្លាំង និងភ្លៀងទឹកកកប៉ះពាល់អវិជ្ជមានដល់ជីវិតប្រចាំថ្ងៃក៏ដោយ តែវាក៏ជាឱកាសសម្រាប់មនុស្សមួយចំនួនបង្ហាញពីទេពកោសល្យរបស់ពួកគេផងដែរ។
ជារៀងរាល់រដូវរងាមកដល់អ្នកប្រើបណ្តាញសង្គម Twitter Mokomoko_2015 បានបង្ហោះរូបភាពដែលធ្វើពីទឹកកកប្លែកៗ។ សូមក្រឡេកមើលស្នាដៃក្នុងឆ្នាំនេះ។
នេះគឺជារូបត្រី Koi King មុខច្រកចូល
តើអ្នកស្គាល់តួអង្គរូបនេះដែរទេ?
ទម្រង់មុខរបស់តួអង្គត្រូវបានគេឆ្លាក់យ៉ាងល្អិតល្អន់។
អបអរសាទរ One Piece ចាក់ផ្សាយបាន ១០០០ ភាគ
រូប Minion ដ៏គួរឱ្យស្រលាញ់ទាំងបី។
ហេតុអ្វីបានជា Jaian ឈរតែម្នាក់ឯងឯកកោរក្នុងអាកាសធាតុត្រជាក់បែបនេះ?
ខ្ញុំឈរពីព្រឹករហូតមកដល់ពេលនេះគ្មានអ្នកឃើញទេ…
ដើម្បីមើលរូបភាពបន្ថែមសូមចុច Follow Twitter
Sacchan