កត្តាសំខាន់ៗនៃគ្រឿងសង្ហារឹមក្នុងស្ថាបត្យកម្មផ្ទះបែបប្រពៃណីជប៉ុន
ពាក្យ Minka (民家) ប្រែថាលំនៅដ្ឋានជនបទ ជាផ្ទះបែបប្រពៃណីជប៉ុនដែលត្រូវបានសាងសង់ច្រើនរបៀបដើម្បីសមស្របនឹងទីតាំងភូមិសាស្ត្រ ឬរបៀបរស់នៅរបស់អ្នកស្រុក។ គេប្រើវត្ថុធាតុដើមធម្មជាតិក្នុងគោលបំណងប្រើបានយូរអង្វែង រចនាសម្ព័ន្ធទាំងនោះមានភាពរឹងមាំប្រើប្រាស់ក្នុងរយៈពេលវែង អាចទប់ទល់ជាមួយព្យុះ និងរញ្ជួយដី។ នៅក្នុងអត្តបទនេះ សូមក្រឡេកមើលធាតុសំខាន់ៗមួយចំនួនដែលបង្កើតជាផ្នែកខាងក្នុងផ្ទះបែបប្រពៃណីជប៉ុន។
រូបភាព https://www.kyushuandtokyo.org/spot_187/?language=zh
កត្តាសំខាន់ៗនៃគ្រឿងសង្ហារឹមក្នុងផ្ទះបែបប្រពៃណីជប៉ុន។
រូបភាព https://manabi-japan.jp/en/art-design/20200401_20235/
① Saobuchi (竿縁) – របាទប់ពិដាន
រូបភាព https://www.renoco.jp/glossary/76.html
របាទប់ពិដាន (Saobuchi) ជារបាវែងដែលទ្រខាងក្រោមបន្ទះពិដាន (tenjō ita) វាជាផ្នែកមួយនៃគ្រឿងបង្គុំ ហើយក៏សម្រាប់តុបតែងផងដែរ។ ជាទូទៅគេរៀប Saobuchi ស្របទៅនឹងគែមបន្ទប់ កន្លែងដាក់ tokonoma (លេខ ៧) តំរៀបគម្លាតប្រហែល ៣០ ដល់ ៦០ សង់ទីម៉ែត្រ។
② Ranma (欄間) – ស៊ុមតុបតែងនៅខាងលើ
រូបភាព https://ja.wikipedia.org/wiki/欄間
ជាប្រភេទស៊ុមឈើឬថ្មដែលគេដាក់លើច្រកទ្វារឬបង្អួចដើម្បីអោយពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូល។
Ranma មានច្រើនប្រភេទដូចជា Kōshi-ranma ប្រើសំណាញ់ Shōji-ranma ជាផ្ទាំងអាចបើកបិទ និង Sukashibori ranma ជាបន្ទះឈើដែលគេឆ្លាក់បញ្ចូលនឹងស៊ុប Ranma ។
③ Kamoi (鴨居) – ឡាំងតូទ្វាររុញ
រូបភាព https://suumo.jp/article/oyakudachi/oyaku/sumai_nyumon/lifestyle/nageshi/
Kamoi គឺជាធ្នឹមខាងលើទ្វាររុញ Fusuma ឬ Shōji កន្លែងសម្រាប់តភ្ជាប់។ ពាក្យ Mume-kamoi សំដៅលើឡាំងតូដែលគ្មានប្រលោះជំរាលទ្វារ។ នៅលើជញ្ជាំងដែលគ្មានទ្វារ បន្ទះឈើគេហៅថា tsuke-kamoi ត្រូវបានដាក់បន្ថែម។
④ Shiki-i (敷居) – ជំរាលជើងទ្វារ
រូបភាព https://refolean.com/和室の敷居のリフォームの費用と価格の相場は?/
Shiki-i ជាជំរាលឈើស្ថិតនៅក្រោយ បណ្តាយនៃទ្វារចេញចូល។ Shiki-i ក៏ជាឈ្មោះរបស់របាឈើស្ថិតនៅលើកំពូលច្រកចេញចូល ដើម្បីបាំងផ្នែកខាងក្នុង និងខាងក្រៅបន្ទប់។ ពាក្យស្លោកជប៉ុន “Shiki-i ga takai” (ន័យត្រង់ “ផ្នែកខ្ពស់ជាងគេរបស់ទ្វារ”) គឺជាពាក្យប្រៀបធៀបសម្រាប់ឧបសគ្គខាងផ្លូវចិត្តឬអារម្មណ៍ពិបាកទៅជិតនរណាម្នាក់។
⑤ Fusuma (襖) – ទ្វាររុញ
រូបភាព https://www.mitokamiten.com/cont7/20.html
Fusuma គឺជាបន្ទះទ្វាររុញស្រអាប់ប្រើប្រាស់ដើម្បីខ័ណ្ឌចែកបន្ទប់មួយជាមួយបន្ទប់មួយទៀតលក្ខណៈជប៉ុន (washitsu) ។ Fusuma មានស៊ុមឈើមួយដែលគ្របដណ្ដប់លើសងខាងដោយក្រដាសឬក្រណាត់ក្រាស់។ វាត្រូវបានភ្ជាប់ទៅនឹងស៊ុមឈើខ្មុក។ ពាក្យថា “Fusuma” មកពីពាក្យ“ Fusuma Shōji” ដែលជាសន្លឹកស្រអាប់ដែលត្រូវបានប្រើដើម្បីបែងចែកលំហរស់នៅ fusu-ma ឬកន្លែងសម្រាប់គេង។ Fusuma ក៏អាចត្រូវបានគេហៅថា karakami-shōji ឬ karakami.
⑥ Shōji (障子) ជញ្ចាំងឈើ
រូបភាព https://matcha-jp.com/cn/880
Shōji គឺជាបន្ទះឈើដែលមានភាពរឹងមាំដែលលាក់រន្ធទ្វារ និងបង្អួច ផ្តល់នូវភាពឯកជន និងអាចអនុញ្ញាតឱ្យពន្លឺឆ្លងកាត់ចូលក្នុង។ ពួកវាជាស៊ុមឈើមួយគ្របដណ្តប់ដោយក្រដាស Shōji ទ្រវែង។ វាមានកញ្ចក់នៅខាងក្រៅនិងបន្ទះ Shōji នៅខាងក្នុងដែលអាចរំកិលចុះក្រោម ត្រូវបានគេហៅថា yukimi-shōji (shōji សម្រាប់មើលព្រិល) ។
⑦ Tokonoma (床の間) ផតតុបតែង
រូបភាព https://www.aeras-group.jp/column/a452544/
Tokonoma គឺជាធាតុតុបតែងប្លែកនៃបន្ទប់ទទួលភ្ញៀវបែបជប៉ុន។ ជាប់នឹងជញ្ជាំងនៃបន្ទប់ហើយខ្ពស់ជាងកំរាលឥដ្ឋបន្តិចវាត្រូវបានប្រើដើម្បីតាំងរូបព្យួរជញ្ជាំង និងការរៀបចំផ្កា ikebana ។ Tokonoma មានតាំងពីសម័យ Muromachi (១៣៣៦-១៥៧៣) នៅពេលដែលម្ចាស់ផ្ទះអង្គុយនៅផ្នែកដាច់ដោយឡែកនៃបន្ទប់ដែលជាខឿងខ្ពស់ជាងនៅពេលទទួលអ្នកបម្រើរបស់គេ។ ខឿងនេះត្រូវបានគេហៅថា toko ។ សូម្បីតែសព្វថ្ងៃនេះកន្លែងអង្គុយខ្ពស់បំផុតនៅក្នុងបន្ទប់ទទួលភ្ញៀវគឺជាអ្នកដែលនៅជិត Tokonoma ។ Kamiza ឬ “កៅអីកិត្តិយស” គឺអង្គុយបែរមុខទៅបន្ទប់ហើយត្រលប់ខ្នងទៅ Tokonoma ដូចតួនាទីរបស់លោកម្ចាស់ និងអ្នកបម្រើនៅសតវត្សមុនៗ ។
⑧ Kokabe (小壁) – ជញ្ជាំងតូច
រូបភាព https://3dkyoto.blog.fc2.com/blog-entry-39.html
Kokabe គឺជញ្ជាំងលាតពីពិដានចុះមកឈប់នៅកម្ពស់ក្បាលមនុស្ស ផ្នែកនៃជញ្ជាំងដែលបាំង Tokonoma ពីបន្ទប់ដែលនៅសល់។ ឈើកែងនឹង Kokabe នៅពីមុខ Tokonoma ត្រូវបានគេហៅថា otoshigake ។ ពាក្យមួយទៀតសម្រាប់ kokabe គឺ sagari-kabe ឬហៅថា “ជញ្ជាំងព្យួរ”។
⑨ Tokobashira (床柱) សសរតុបតែង
រូបភាព https://suumo.jp/article/oyakudachi/oyaku/chumon/c_plan/tokonoma/
Tokobashira គឺជាសសរតុបតែងនៅសងខាងនៃ Tokonoma ។ Tokobashira ជាទូទៅមានរាងជាស៊ីឡាំងប៉ុន្តែក្រោយមកប្រើជារាងរង្វង់ សសរពាក់កណ្តាលការ៉េ … អាស្រ័យលើចក្ខុវិស័យរបស់ម្ចាស់ផ្ទះ។
⑩ Toko-gamachi (床框) ស៊ុមបាំងមុខកម្រាលខ័ណ្ឌ
Toko-gamachi គឺជាបន្ទះតុបតែងដែលត្រូវបានប្រើដើម្បីគ្របផ្នែកខាងមុខនៃខឿងដែលបានលើកឡើងនៃ Tokonoma ។ Toko-gamachi ជាធម្មតាធ្វើពីឈើមានតម្លៃ។ ការផ្លាស់ប្តូរបន្តិចបន្តួចក្នុងកម្រិតជាន់គឺជារឿងធម្មតាណាស់ក្នុងផ្ទះបែបប្រពៃណីជប៉ុន។ នៅក្នុង genkan (តាមសាលធំ) បន្ទះឈើគ្របលើផ្លូវចូលត្រូវបានគេហៅថា agari-kamachi។
⑪ Nageshi (長押) ធ្នឹមទទឹងផ្ទះ
រូបភាព https://suumo.jp/article/oyakudachi/oyaku/sumai_nyumon/lifestyle/nageshi/
Nageshi គឺជាធ្នឹមមួយដែលរត់នៅចន្លោះសសរជញ្ជាំងហើយខ្ពស់ជាងក្បាលមនុស្សបន្តិច។ កាលពីមុនធ្នឹមនេះត្រូវបានប្រើដើម្បីពង្រឹងផ្ទះប៉ុន្តែសព្វថ្ងៃសម្រាប់តែការតុបតែង។
⑫ Tenbukuro (天袋) ថតទូតូចផ្នែកខាងលើ
រូបភាព https://shikishima-town.com/blog/word-tenbukuro-chibukuro
Tenbukuro គឺជាទ្វារទូរអិលពីរឬបួនដែលជាទូទៅត្រូវបានគេរកឃើញនៅខាងលើ chigaidana (សូមមើលលេខ 13) ។ ទូរអិលប្រហាក់ប្រហែលគ្នាដែលពេលខ្លះស្ថិតនៅក្រោម chigaidana ត្រូវបានគេហៅថា jibukuro។
⑬ Chigaidana (違い棚) ធ្នើជណ្តើរ
រូបភាព https://www.pinterest.ca/pin/855121047974252333/
Chigaidana គឺជាឈុតធ្នើរតុបតែងដែលត្រូវបានគេដាក់ជាប់នឹង Tokonoma ។ Chigaidana មានធ្នើរជាប់គ្នាពីរឬបីជាន់នៅជាន់ផ្សេងៗគ្នាដែលផ្នែកខ្លះទ្រដោយសសរស្តើង។
⑭ Tsuke-shōin (付 書院)
រូបភាព https://ibis-group.jp/kobekko/column_tyumonjutaku/付書院/
Tsuke-Shōin ជាកៅអីគោលមួយដែលគេរកឃើញនៅក្រោមបង្អួចក្បែរ Tokonoma ។ ពេលខ្លះគេហៅថា idashifu-tsukue tsuke-shōin ធ្លាប់ត្រូវបានគេប្រើជាកន្លែងសិក្សាឬបណ្ណាល័យ។
Sacchan