កុំគិតចង់ភ្លក់ដុំទឹកកកលើដំបូលផ្ទះព្រោះអ្នកមិនដឹងថាវាកខ្វក់យ៉ាងណាទេ

បច្ចុប្បន្នប្រទេសជប៉ុនអាកាសធាតុត្រជាក់នៅឡើយទេ។ នៅរដូវរងាព្រិលធ្លាក់លើដំបូលផ្ទះតែងដក់ជាដុំទឹកកកបែបនេះ។

រូបភាព https://gigazine.net/news/20210104-eating-icicle-licking-bird-poop/

ពាក្យ 氷柱 (អានថា Tsurara) មានន័យថាដុំទឹកកកស្រួច។ និយាយអោយខ្លីទៅជាទឹកដែលហូរចុះហើយកកដូច​និចុត​សិលាក្នុងរូងភ្នំ។

អ្នកដែលរស់នៅតំបន់ក្តៅប្រាកដជាមិនឃើញបាតុភូតនេះទេ។ ទិដ្ឋភាពនេះពិតជារ៉ូមែនទិក មើលទៅដុំទឹកកកដូចជាការ៉េមមួយដើម ដូច្នេះបានជាមនុស្សមួយចំនួនបេះលិទ្ធអោយដឹងរសជាតិ។ ខ្ញុំយល់អារម្មណ៍មួយនោះ អ្នកខ្លះថែមទាំងចង់បង្ហោះលើ Instagram សម្រាប់អួតអ្នកដទៃ។

ប៉ុន្តែសូមកុំធ្វើបែបនេះ ព្រោះអ្វីដែលអ្នកកំពុងលិទ្ធពិតជាកខ្វក់ណាស់។

សាកគិតមើលថាដុំទឹកកកទាំងនោះកកើតឡើងដូចម្តេច? ទឹកភ្លៀងដក់លើដំបូលផ្ទះពេលធ្លាក់ចុះប៉ះត្រជាក់ក៏​កក Tsurara ។ ដូច្នេះសារធាតុរបស់ Tsurara គឺជាទឹកភ្លៀង។

ប្រសិនបើដំបូលផ្ទះគ្មានព្រិលវានឹងមានធូលី គ្រាន់តែគិតប៉ុណ្ណឹងក៏យល់ថាកខ្វក់ទៅហើយ ប៉ុន្តែបើគិតបន្តទៀត…។

នៅលើដំបូលផ្ទះអាចនឹងមានលាមកបក្សី តើអ្នកគិតយ៉ាងណាពេលទឹកកកលើដំបូលផ្ទះមានទាំងលាមកក្នុងនោះ?

ជាការពិតណាស់មិនអាចបញ្ជាក់ថាដុំទឹកកកមានលាមកបក្សីឬអត់ទេ។ ជាទូទៅលាមកបក្សីផ្ទុកបាក់តេរី Salmonella និងវីរុសផ្តាសាយបក្សីដែលបណ្តាលឱ្យពុលអាហារ។

ពេលនោះអ្នកប្រហែលជាលែងស្រមៃឃើញទិដ្ឋភាពស្អាតនៃរូបភាពលើ Instagram នោះទៀតហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: