ទន្លេ Kamogawa នៅទីក្រុងក្យូតូស្រាប់តែប្រែជាក្រហមដោយ​មិន​ដឹង​ពីមូលហេតុ

ទន្លេ Kamogawa ជាផ្លូវទឹកដ៏សំខាន់ស្រាប់តែប្រែជាពណ៌ក្រហមយ៉ាងអាថ៌កំបាំង។ ទីក្រុងក្យូតូជាតំបន់ប្រវត្តិសាស្រ្ត​ដែលស្ថិតនៅក្បែរទន្លេ។ ទន្លេ Kamogawa ហូរតាមបណ្តោយខាងកើតទីប្រជុំជនក្យូតូ ភាគច្រើនភ្ញៀវទេស​ចរណ៍​ដែលមកដល់ទីនេះតែងតែចំណាយពេលដើរឬបើកបរឆ្លងកាត់ទន្លេ។

ធម្មតាទឹកទន្លេមានពណ៌ដូចនេះ …

រូបភាព https://soranews24.com/2021/01/07/kyotos-kamogawa-river-turned-blood-red-and-no-one-knows-why【video】/

ប៉ុន្តែកាលពីថ្ងៃពុធទី ៦ ខែមករា ទន្លេមួយផ្នែកស្រាប់តែប្រែជាពណ៌ក្រហមដូចជាឈាម។

នៅវេលាម៉ោងប្រហែល ២ៈ៣០ នាទីរសៀល អ្នកស្រុកជាច្រើនរាយការណ៍ស្ថានភាពទឹកទន្លេនៅសង្កាត់ Kami Tobakanjinbashi-cho ប្រែជាក្រហម ដែលនៅមិនឆ្ងាយពីទីសក្ការៈបូជា Fushimi Inari ប៉ុន្មានទេ។

https://twitter.com/BiozombieJin/status/1346726027616079875?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1346726027616079875%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F121503.html

សារធាតុរាវខាប់ត្រូវបានគេរកឃើញថាលេចធ្លាយចេញពីបំពង់លូ បណ្តាលអោយទន្លេមួយផ្នែកប្រែជាក្រហម និងដក់នៅច្រាំងម្ខាងទន្លេ។

https://twitter.com/MITSURU_KOMI/status/1346696694923051008?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1346696694923051008%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F121503.html

ក្រុមមន្ត្រីមិនទាន់កំណត់មូលហេតុ​នៅឡើយទេ ដូច្នេះពួកគេបានប្រមូលសំណាកយកទៅពិសោធន៍ ហើយស៊ើប​អង្កេត​សមាសធាតុគីមីថាតើមានគ្រោះថ្នាក់ដែរទេ។ ទឹកជ្រលក់ពណ៌មិនទាន់ច្បាស់ប្រភពនៅឡើយទេ គ្មានរបាយការណ៍គ្រោះថ្នាក់ កន្លែងចាក់សំរាមឬគ្រោងឆ្អឹងសត្វស្លាប់នោះទេ។

សេចក្តីសន្និដ្ឋានមួយចំនួនពីអ្នកប្រើបណ្តាញសង្គមដូចខាងក្រោម៖

  • ឥឡូវនេះទន្លេ Kamogawa ក្លាយជាកន្លែងពិឃាតហើយ
  • វគ្គណាមួយនៃរឿង Kindaichi ក៏អាចនឹងមានបាតុភូតស្រដៀងគ្នាដែរ
  • ខ្ញុំមិនដឹងថាវាជាអ្វីទេ ប៉ុន្តែគួរតែដាក់រូបបដិមាព្រះពុទ្ធនៅទីនោះទេ?

មនុស្សមួយចំនួនទៀតឃើញថាស្រដៀងទិដ្ឋភាពហ្គេម Siren ឬ ActRaiser ។

សង្ឃឹមថាអ្នកស៊ើបអង្កេតអាចរកឃើញមូលហេតុ និងផ្តល់ដំណោះស្រាយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: