តើអ្នកប្រើបណ្តាញសង្គមជប៉ុនគេអបអរឆ្នាំថ្មីដូចម្តេច?
យោងតាមសត្វតំណាងឆ្នាំទាំង ១២ ឆ្នាំ ២០២០ ជាឆ្នាំជូត ហើយក៏ជាឆ្នាំដំបូងនៃវដ្តឆ្នាំទាំង ១២ តំណាងអោយការចាប់ផ្តើមថ្មី។ ពិតណាស់ពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងជំងឺរាតត្បាត។ ការចាប់ផ្តើមថ្មីនេះប្រហែលជាមិនដូចអ្វីដែលយើងរំពឹងទុកនោះទេ។
ឆ្នាំ ២០២១ ជាឆ្នាំឆ្លូវសង្ឃឹមថាអ្វីៗមិនអាក្រក់ដូចឆ្នាំមុនឡើយ។
នៅជប៉ុនឆ្នាំនេះជាឆ្នាំឆ្លូវ (Ushi) ឬគោ។
នៅលើបណ្តាញសង្គម Twitter គេនាំគ្នាចែករំលែករបស់ដែលធ្វើតាមរូបគោជាសត្វតំណាងឆ្នាំនេះ។
https://twitter.com/kusabanaasobi/status/1340173742589145088?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1340173742589145088%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F121383.html
“ខ្ញុំយកផ្លែប៉ោមធ្វើរូប Akabeko” ។
សត្វ Akabeko ជាគោមួយក្បាលក្នុងរឿងព្រេង នៅក្នុងវប្បធម៌តំបន់ Aizu ខេត្ត Fukushima ប្រទេសជប៉ុនវាមានពណ៌ក្រហម។
https://twitter.com/Katori_clay/status/1338101238215274496?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1338101238215274496%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F121383.html
“ឆ្នាំថ្មីជិតមកដល់ហើយ ដូច្នេះខ្ញុំសាកល្បងធ្វើនំ kagami Mochi រូបគោ”។
នំ Kagami Mochi ន័យចំសំដៅលើនំអង្ករ ជាវត្ថុតុបតែងឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីជប៉ុន ដែលធ្វើពីនំ Mochi ពីរជាន់។
https://twitter.com/chibimidori0705/status/1338482040858034178?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1338482040858034178%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F121383.html
“មុនថ្ងៃបុណ្យណូអែល ខ្ញុំធ្វើក្រចកតាមម៉ូតឆ្នាំថ្មី។ ដោយសារឆ្នាំ ២០២១ ជាឆ្នាំឆ្លូវ ដូច្នេះបានជាខ្ញុំធ្វើរូបគោ 3D”។
នេះជាសត្វតំណាងទាំង ១២ របស់ជប៉ុន។
ទោះបីអ្នកមិនយល់អំពីហោរាសាស្ដ្រ ក៏អ្នកនៅតែអាចដឹងបន្ថែមសត្វតំណាងទាំង ១២ របស់ជប៉ុនផងដែរ។
១. ねずみ(Nezumi)ជូត
២. うし (Ushi) ឆ្នាំឆ្លូវ
៣. とら (Tora) ឆ្នាំខ្លាល
៤. うさぎ (usagi) ឆ្នាំថោះ
៥. りゅう (ryu) ឆ្នាំរោង
៦. へび (hebi) ឆ្នាំម្សាញ់
៧. うま (uma) ឆ្នាំមមី
៨. ひつじ (hitsuji) ឆ្នាំមមែ
៩. さる (saru) ឆ្នាំវក
១០. とり (tori) ឆ្នាំរកា
១១. いぬ (inu) ឆ្នាំច
១២. いのしし (inoshishi) ឆ្នាំកុរ
AD