ហេតុអ្វីព្រះសង្ឃជប៉ុនអាចបរិភោគសាច់ ផឹកស្រា រៀបការ និងមានកូន?
វប្បធម៌ព្រះពុទ្ធសាសនារីកផ្សព្វផ្សាយនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសនៅអាស៊ី។ នៅប្រទេសជប៉ុនពុទ្ធសាសនិកមានចំនួនច្រើន ហើយចំនួនប្រាសាទព្រះពុទ្ធសាសនាក៏ច្រើនណាស់ដែរ។
នៅជប៉ុនព្រះពុទ្ធសាសនាមានប្រភពមកពីប្រទេសឥណ្ឌា និងចិន ដូច្នេះមានលក្ខណៈស្រដៀងនឹងប្រទេសដទៃទៀត។ ទោះជាយ៉ាងណា ក៏មានភាពខុសគ្នាមួយចំនួនដូចខាងក្រោម៖
- ព្រះសង្ឃត្រូវបានអនុញ្ញាតឱ្យផឹកស្រា
- ព្រះសង្ឃអាចបរិភោគសាច់
- ព្រះសង្ឃក៏អាចរៀបការ និងមានកូនបានដែរ
បទប្បញ្ញត្តិខុសគ្នាអាស្រ័យលើសាសនា ប៉ុន្តែជាទូទៅបទប្បញ្ញត្តិប្លែកៗទាំងនេះធ្វើអោយពុទ្ធសាសនិកជាច្រើន ឬសូម្បីតែអ្នកមិនកាន់ពុទ្ធសាសនាក៏មានការភ្ញាក់ផ្អើលផងដែរ។
ភាគច្រើនមនុស្សគិតថា អ្នកបួសត្រូវវាចាកអ្វីដែលទាក់ទងនឹងលោកីយ រក្សាចិត្តស្ងប់ ហេតុអ្វីបានជាប្រព្រឹត្តិដូចមនុស្សធម្មតា?
ចូរស្វែងយល់អំពីទំនាក់ទំនងរវាងព្រះពុទ្ធសាសនានៅប្រទេសជប៉ុន និងស្រា Sake ។
មិនត្រឹមតែព្រះពុទ្ធសាសនាប៉ុណ្ណោះទេ សូម្បីតែសាសនាដទៃទៀតក៏ហាមមិនអោយពុទ្ធបរិស័ទផឹកស្រាផងដែរ។ នៅក្នុងបទបញ្ញត្តិព្រះពុទ្ធសាសនាជប៉ុនក៏ណែនាំមិនឱ្យផឹកស្រាច្រើន ប៉ុន្តែមិនហាមឃាត់ទាំងស្រុងនោះទេ។ ហេតុតែដូច្នោះដោយសារឥទ្ធិពលរបស់ស៊ីនតូ។
ដើម្បីកាន់តែងាយយល់សូមស្រមៃគិតអំពីស៊ីនតូដូចជាពិភពរបស់ព្រះនាង Mononoke ផលិតកម្ម Ghibli នោះជាពិភពមួយមានទេវតាខុសៗគ្នាគង់ក្នុងព្រៃ។ ស្រា Sake មានតួនាទីបន្សុទ្ធកន្លែងបែបនោះ។
ព្រោះតែគំនិតនេះការរួមបញ្ចូលគ្នារវាងស៊ីនតូ និងពុទ្ធសាសនាក្នុងវប្បធម៌សាសនារបស់ជនជាតិជប៉ុន ដូច្នេះនៅក្នុងព្រះពុទ្ធសាសនាផឹកស្រា Sake ត្រូវបានអនុញ្ញាត។
នៅវត្តព្រះសង្ឃថែមទាំងធ្វើស្រាទុកជាតង្វាយ ហើយស្រាក៏ត្រូវបានប្រើក្នុងពិធីជប់លៀងនៅវត្តផងដែរ។
ចុះការបរិភោគសាច់វិញ?
អាហារបួសក្នុងវត្ត
រូបភាព https://sousou-shiki.jp/column/other/7859/
ព្រះពុទ្ធសាសនាជប៉ុនហាមឃាត់ការសម្លាប់សត្វ ដូច្នេះសាច់ ត្រី និងស៊ុតជាអាហារដែលត្រូវហាមឃាត់។
មិនត្រឹមតែប៉ុណ្ណឹងរុក្ខជាតិមានក្លិនមួយចំនួនដូចជាខ្ទឹម ស្លឹកខ្ទឹម ស្លឹកកាឆាយ ខ្ទឹមជ្រក់ក៏ត្រូវហាមឃាត់ផងដែរ។ ទន្ទឹមនឹងការហាមឃាត់មានលក្ខខណ្ឌពិសេសមួយចំនួន។
រឿងនេះកើតចេញមកពីក្រុមព្រះសង្ឃឥណ្ឌាដើរបិណ្ឌបាត ក្នុងអំឡុងពេលនោះពួកគេបរិភោគត្រី និងសាច់បើស្ថិតក្នុងលក្ខខណ្ឌ ៣ ដូចខាងក្រោម៖
- មិនឃើញសត្វដែលត្រូវសម្លាប់
- សត្វមិនត្រូវបានសម្លាប់ដោយអ្នកបួស
- លក្ខខណ្ឌទាំងពីរខាងលើប្រាកដជាគ្មានអ្វីត្រូវសង្ស័យឡើយ
ព្រះពុទ្ធសាសនាដើមក៏មិនហាមការទទួលទានសាច់ គ្រាន់តែហាមមិនអោយសម្លាប់សត្វ។ បទប្បញ្ញត្តិហាមមិនអោយបរិភោគសាច់មានប្រភពមកពីប្រទេសចិន ហើយជះឥទ្ធិពលមកលើប្រទេសដទៃទៀត។
នៅប្រទេសជប៉ុនព្រះសង្ឃមួយចំនួននៅតែបរិភោគអាហារបួស ក្រៅពីនេះព្រះសង្ឃផ្សេងទៀតអាចបរិភោគសាច់ដូចមនុស្សធម្មតា។
ហេតុអ្វីអាចរៀបការ មានកូន?
ពុទ្ធសាសនា jōdo-shin-shū ជាសាសនាមួយនៅជប៉ុន ត្រូវបានបង្កើតឡើងដោយ Shinran រៀបការផ្លូវការ ហើយមានកូន ៧ នាក់។ មូលហេតុរៀបការមានកូនព្រោះខ្លាចគ្មានអ្នកស្នងតំណែង។
នៅជប៉ុន ការរស់នៅរបស់ព្រះសង្ឃមិនខុសពីមនុស្សធម្មតាប៉ុន្មានឡើយ។
Kengo Abe