ស្ថិតិបង្ហាញពីចំនួនអ្នកកើតឆ្នាំឆ្លូវ (Ushi) នៅជប៉ុន
ឆ្នាំឆ្លូវ ២០២១ នេះ ក្រសួងមហាផ្ទៃជប៉ុនបានចេញសេចក្តីប្រកាសស្ថិតិដែលគួរឱ្យចាប់អារម្មណ៍មួយ។ បច្ចុប្បន្នប្រទេសជប៉ុនមានមនុស្សប្រមាណ ១០,៦៦ លាននាក់កើតឆ្នាំឆ្លូវ ដូច្នេះប្រហែល ៨,៥% នៃចំនួនប្រជាជន (១២៥,៥៦ លាននាក់) ក្នុងនោះបុរសមានចំនួន ៥,១៧ លាននាក់ និងស្ត្រី ៥,៤៩ លាននាក់។
រូបភាព https://www.japantimes.co.jp/
ក្នុងចំណោមជនជាតិជប៉ុនដែលកើតឆ្នាំឆ្លូវមានចំនួន ២,១១ លាននាក់កើតឆ្នាំឆ្លូវ ១៩៤៩ ក្នុងជំនាន់ “Baby boomers ទី ១” ។ នៅឆ្នាំ ២០២១ អ្នកដែលកើតឆ្នាំឆ្លូវឈានចូលអាយុ ៧២ ឆ្នាំមានចំនួនច្រើនជាងគេ។
ក្រុមអ្នកកើតឆ្នាំឆ្លូវទី ២ មានចំនួន ២,០៣ លាននាក់ អ្នកទាំងនេះកើតឆ្នាំឆ្លូវ ១៩៧៣ ក្នុងជំនាន់ “Baby boomers ទី ២” ឆ្នាំនេះពួកគេមានអាយុ ៤៨ ឆ្នាំ។
ក្រុមអ្នកកើតឆ្នាំឆ្លូវទី ៣ មានចំនួន ១,៤៩ លាននាក់ អ្នកទាំងនេះកើតឆ្នាំឆ្លូវ ១៩៦១ ឆ្នាំនេះពួកគេមានអាយុ ៦០ ឆ្នាំ
ក្រុមអ្នកកើតឆ្នាំឆ្លូវ ២០០៩ មានចំនួន ១,០៦ លាននាក់ពួកគេមានអាយុ ១២ ឆ្នាំ ។
តារាល្បីៗដែលកើតឆ្នាំឆ្លូវរួមមានកីឡាករវាយកូនបាល់ឈ្មោះ Naomi Osaka កើតឆ្នាំ ១៩៩៧ ម្ចាស់ជើងឯក Sumo yokozuna Hakuho កើតឆ្នាំ ១៩៨៥ និងតារាសម្តែងដែលមានទេពកោសល្យ Masato Sakai កើតឆ្នាំ ១៩៧៣ ។
បច្ចុប្បន្នជប៉ុនមានចំនួនមនុស្សចាស់ច្រើនជាងគេនៅលើពិភពលោក ចំនួនអ្នកកើតឆ្នាំ ២០០០ ហើយឈានដល់វ័យពេញវ័យមានប្រមាណតែ ១,២៤ លាននាក់ (ក្នុងឆ្នាំ ២០២០) កើនឡើងចំនួន ២ ម៉ឺននាក់បើប្រៀបនឹងឆ្នាំមុន ក្នុងនោះបុរសមានចំនួន ៦៤០,០០០ នាក់ និងស្រ្តី ៦០០,០០០ នាក់។
ទោះយ៉ាងណាមនុស្សពេញវ័យមានចំនួនតែ ០,៩៩% នៃចំនួនប្រជាជនជប៉ុន កើនឡើង ០,០២ តួលេខភាគរយចំនួនប្រជាជនកើនឡើងភាគច្រើនមិនមែនជាជនជាតិជប៉ុនឡើយ រួមទាំងនិស្សិតផងដែរ។ គួរកត់សម្គាល់ថាអត្រាអ្នកទើបតែពេញវ័យក្រោម ១% បាន និងកំពុងកើតឡើងជាបន្តបន្ទាប់នៅជប៉ុនក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។
AD