ការប្រកួតជ្រើសរើសសិស្សស្រីអនុវិទ្យាល័យដែលស្រស់ស្អាតរបស់ជប៉ុន

កម្មវិធីប្រកួតសម្រស់សម្រាប់សិស្សស្រីអនុវិទ្យាល័យត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជប៉ុន។ ក្មេងស្រីអាយុពី ១៣ ដល់ ១៥ ឆ្នាំ គ្រាន់​តែ​តុប​តែងខ្លួនបន្តិចបន្តួច អាចបង្ហាញពីភាពស្រស់ស្អាត មើលទៅគួរអោយស្រលាញ់ណាស់។

នៅឆ្នាំនេះអ្នកដែលឈ្នះការប្រកួតឈ្មោះ JURI ។ បច្ចុប្បន្ន Juri ជាសិស្សអនុវិទ្យាល័យខេត្ត Aichi ។

រូបភាព https://mdpr.jp/photo/detail/9068786

ដើម្បីយកឈ្នះរង្វាន់ដ៏ធំនេះ Juri ត្រូវហ្វឹកហាត់ខ្លួនឯងរាល់ថ្ងៃ នាងមានក្តីស្រមៃចង់ក្លាយតារាបង្ហាញម៉ូតនាពេលអនាគត។

ចំណាត់ថ្នាក់ទី ២ បានទៅលើ Otoha ។

រង្វាន់ពិសេសរបស់គណៈកម្មការបានទៅលើ Wakana ។

រង្វាន់ពិសេសដែលជ្រើសរើសដោយអ្នកឧបត្ថម្ភធំប្រគល់ជូនសិស្សស្រី Itopi ។

វីដេអូការប្រកួត

ក្នុងកម្រិតអាយុនេះមិនអាចហៅថាមនុស្សពេញវ័យឡើយ ប៉ុន្តែក៏មិនអាចចាត់ទុកថាជាក្មេងដែរ។ សង្ឃឹមថាក្មេងស្រីទាំង​នេះ​នឹង​ទទួល​បានជោគជ័យនាពេលអនាគត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: