ទោះបីមិនចេះជិះស្គីក៏អ្នកនៅតែអាចរីករាយនឹងរមណីយដ្ឋាន​ជិះ​ស្គីផងដែរ

ជិះស្គីទឹកកកជាកីឡាដែលមានប្រជាប្រិយភាពនៅរដូវរងា សព្វថ្ងៃមនុស្សភាគច្រើនជ្រើសរើសជិះបន្ទះក្តារជំនួសស្គី (ឧបករណ៍ និងជំនាញខុសគ្នា)។ ទោះជាយ៉ាងណាកាលខ្ញុំនៅជាសិស្ស កីឡាជិះស្គីទឹកកកមានប្រជាប្រិយភាពណាស់។ ជាទូទៅខ្ញុំទៅរមណីយដ្ឋានដាច់ស្រយាលមានតំបន់ជិះស្គីដែលប្រើឡានឬរថភ្លើងសម្រាប់សម្រាកកំសាន្តរដូវរងា។

រូបភាព https://www.hoshinoresorts.com/guide/area/hokkaidotohoku/hokkaido/hokkaido-ski

ជ្រើសរើសកន្លែងកំសាន្តដែលខ្លួនចូលចិត្តមិនងាយឡើយ ហើយប្រសិនបើរើសកន្លែងខុសនឹងធ្វើអោយវិស្សមកាលរបស់អ្នកលែងមាន​ន័យ។ ជាការពិតអាកាសធាតុ​ត្រជាក់ កន្លែងជិះស្គីរអិល សើមងាយនឹងដួល។ ចំណាយពេលធ្វើដំណើរឆ្ងាយគ្មាននរណាចង់ប្រទះរឿងដូច្នោះទេ។

ចំពោះភ្ញៀវទេសចរណ៍បរទេសមកពីតំបន់ត្រូពិក (ដូចជាប្រទេសកម្ពុជា) ពិតជាមិនងាយសម្របខ្លួននឹងអាកាសធាតុត្រជាក់របស់ជប៉ុនឡើយ។ ទោះជាយ៉ាងណាអ្នកមិនគួររំលងដំណើរកំសាន្តទៅកាន់តំបន់ជិះស្គីរបស់ជប៉ុនទេ។

ឥឡូវនេះមានវិធីមួយផ្សេងទៀតដែលអ្នកអាចរីករាយនឹងរមណីយដ្ឋានជិះស្គី។

ឡើងលើកំពូលដោយប្រើជណ្តើរយន្ត រីករាយនឹងកាហ្វេមួយកែវ ហើយអង្គុយនៅក្នុងបន្ទប់រាងមូល។ រីករាយនឹងទេសភាពស្រស់ស្អាត មើលអ្នកដទៃជិះស្គី។ តើអ្នកចូលចិត្តគំនិតនេះទេ?

រូបភាព https://ishiuchi.or.jp/tips/snowterrace/

នៅក្នុងបន្ទប់មានបំពាក់ប្រព័ន្ធកំដៅ និងបម្រើអាហារឆ្ងាញ់ៗ។

ប្រសិនបើអ្នកមិនចេះជិះស្គី មិនអីទេអ្នកអាចលេងជាមួយព្រិល ហើយរីករាយនឹងដំណើរកំសាន្តតាមរបៀបរបស់អ្នក។

ខ្ញុំធ្លាប់ជិះស្គីនៅកន្លែងជាច្រើន ប៉ុន្តែឥឡូវនេះសុខភាពរាងកាយរបស់ខ្ញុំចុះខ្សោយ ហើយវិធីកំសាន្តបែបនេះជាគំនិត​​ល្អ​​ម្យ៉ាងដែរ។

ខ្ញុំចង់ណែនាំវិធីនេះដល់អ្នកដែលចង់ទៅកម្សាន្តនៅរមណីយដ្ឋានជិះស្គីតែមិនចេះជិះស្គី។

អាស័យដ្ឋាន៖ Snow Garden Ishiuchi Maruyama

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: