តើអ្នកដឹងទេថាសាមូរ៉ៃធ្លាប់ប្រកបមុខរបរធ្វើចម្លាក់ឈើខ្លាឃ្មុំ?
កោះហុកកៃដូគឺជាទឹកដីនៃធម្មជាតិដ៏សម្បូរបែប ជាមួយនឹងការអភិវឌ្ឍរបស់សត្វព្រៃជាច្រើនប្រភេទ។ ក្នុងចំណោមនោះ ខ្លាឃ្មុំពណ៌ត្នោតជាសត្វព្រៃដែលមានគ្រោះថ្នាក់បំផុត។
រូបភាព https://news.nicovideo.jp/watch/nw5803724/comments/32647052
ប្រសិនបើគ្រាន់តែក្រឡេកមើលរូបភាព មនុស្សភាគច្រើនឃើញថា វាគួរឲ្យស្រលាញ់ព្រោះតែភ្នែកមូលធំ។ សត្វខ្លាឃ្មុំពណ៌ត្នោតមានប្រវែង ២ ម៉ែត្រ ទម្ងន់ប្រហែល ៤០០ គីឡូក្រាម អាចរត់ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះបើត្រូវវាវាយប្រហារឳកាសនៅរស់ពិតជាទាបខ្លាំងណាស់។
នៅហុកកៃដូរូបចម្លាក់ឈើមានរូបរាងខ្លាឃ្មុំជាវត្ថុអនុស្សាវរីយ៍ដ៏ល្បីក្នុងស្រុក។
រូបភាព https://page.auctions.yahoo.co.jp/jp/auction/s671640049/
រូបចម្លាក់ខ្លាឃ្មុំយកតម្រាប់តាមសកម្មភាពរបស់វាពេលកំពុងចាប់ចំណី សត្វខ្លាឃ្មុំកំពុងពាំត្រីសាម៉ុនមួយក្បាល។
រូបភាព https://blog.goo.ne.jp/dollyvardensalvelinus/e/8f827faf48c7ddb6cb4c1af83d1f64b5
អាជីពឆ្លាក់ឈើមានតាំងពីយូរណាស់មកហើយ ពាក្យចចាមអារ៉ាមខ្លះនិយាយថា នេះជាការងាររបស់សាមូរ៉ៃ។ សម័យកាលផ្លាស់ប្តូរ សព្វថ្ងៃការងារនេះទទួលខុសត្រូវដោយសិប្បករ។ ប៉ុន្តែនៅចុងទសវត្សឆ្នាំ ១៨០០ ដោយដឹងថាសាមូរ៉ៃជាអ្នកធ្វើរូបចម្លាក់ខ្លាឃ្មុំទាំងនេះ។
ប្រភពដើមនៃខ្លាឃ្មុំទាំងនេះប្រហែលនៅឆ្នាំ ១៨៧៨ បង្ហញខ្លួនដំបូងនៅ Yakumo ស្រុក Futami កោះហុកកៃដូ នេះជាទីក្រុងជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រជប៉ុន។
នៅឆ្នាំ ១៨៧៨ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលនាពេលនោះ ភាគច្រើនសាមូរ៉ៃបាត់បង់ការងារ ហើយក៏ជាសម័យកាលដ៏រុងរឿងរបស់សាមូរ៉ៃត្រូវបញ្ចប់ផងដែរ។ ទោះជាយ៉ាងណា សាមូរ៉ៃនៅតែបន្តមុខរបរចិញ្ចឹមជីវិត។ នៅពេលនោះស្តេចក្រាញ់របស់ Owari-han (សព្វថ្ងៃគឺ Nagoya) បានបញ្ជូនអ្នកក្រោមបង្គាប់ទៅរស់នៅតំបន់ហុកកៃដូ ពួកគេត្រូវបង្ខំឲ្យរុករកដីថ្មីដើម្បីកសាងទឹកដីរបស់ខ្លួន។
ក្រោយមក នៅឆ្នាំ ១៩២៣ ស្តេចក្រាញ់ជំនាន់បន្តបន្ទាប់នៅតំបន់ហុកកៃដូទៅដល់អឺរ៉ុប ហើយនាំយករូបចម្លាក់ខ្លាឃ្មុំពីប្រទេសស្វីស។ នៅពេលនោះការចំណាយក្នុងការរស់នៅរបស់សាមូរ៉ៃពឹងផ្អែកទាំងស្រុងលើកសិកម្ម។ គេនិយាយថា រូបចម្លាក់ខ្លាឃ្មុំឈើអាចធ្វើឲ្យជីវភាពប្រសើរជាងមុន។
នៅផ្លូវ Yakumo ជាកន្លែងដំបូងធ្វើចម្លាក់ឈើខ្លាឃ្មុំ ហើយក៏មានសារមន្ទីរមួយដាក់តាំងស្នាដៃចម្លាក់ដែរ។
រូបភាព https://dime.jp/genre/1043413/
នៅទីនោះអ្នកអាចមើលដំណើរការឆ្លាក់ចម្លាក់ឈើ។
រូបភាព https://dime.jp/genre/1043413/
នៅខាងឆ្វេងជារូបចម្លាក់ដែលនាំមកពីប្រទេសស្វីស រីឯរូបខាងស្តាំត្រូវបានធ្វើនៅប្រទេសជប៉ុន។
ដំបូងស្នាដៃមានលក្ខណៈសាមញ្ញ ប៉ុន្តែក្រោយមកជនជាតិជប៉ុនបានអភិវឌ្ឍបច្ចេកទេសផ្ទាល់ខ្លួន។ ចម្លាក់ឈើឆ្លាក់ចេញជារោមខ្លាឃ្មុំបង្កើតបានជាអារម្មណ៍រស់រវើក។
ចំពោះចម្លាក់ឈើខាងក្រោម ពេលក្រឡេកមើលដំបូងដូចជាឈើមួយដុំ តែបើមើលជិតនឹងឃើញរាងខ្លាឃ្មុំ។
ប្រសិនបើអ្នកមានឱកាសទៅលេងហុកកៃដូអាចឆ្លៀតទិញរូបចម្លាក់ខ្លាឃ្មុំក្នុងហាងលក់វត្ថុអនុស្សាវរីយ៍។ លើសពីនេះទៅទៀតមិនមែនគ្រប់គ្នាសុទ្ធតែដឹងអំពីទំនាក់ទំនងពិសេសរវាងចម្លាក់ខ្លាឃ្មុំ និងសាមូរ៉ៃនោះទេ រួមទាំងជនជាតិជប៉ុនផងដែរ។
Kengo Abe