បុរសម្នាក់ត្រូវចាប់ខ្លួនពីបទលួចចូលវិមានរបស់អធិរាជជប៉ុន
បណ្តាញព័ត៌មានជប៉ុនបានរាយការណ៍មានបុរសអាយុ ២៩ ឆ្នាំម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីលួចចូលវិមានរបស់អធិរាជ Naruhito ។
កាលពីថ្ងៃទី ២ ខែមករា មានករណីលួចចូលវិមានរបស់អធិរាជ Naruhito ទាំងយប់រយៈពេល ២ ម៉ោង ក្រោយមកត្រូវសន្តិសុខរកឃើញហើយចាប់ខ្លួន។
រូបភាព https://newsbeezer.com/
ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ប្រភពចេញពីបណ្តាញទូរទស្សន៍ Fuji News Network (FNN) បានអោយដឹងក្នុងបរិវេណ Akasaka តែងត្រូវបានការពារយ៉ាងតឹងរ៉ឹង ប៉ុន្តែបុរសរូបនោះលួចចូលបានសម្រេចតាមរយៈបន្ទប់ទទួលភ្ញៀវជិត Akasaka ដោយសារគ្មានអ្នកយាមនៅពេលនោះ។
ប៉ូលីសនិយាយថាតាំងពីពេលលួចចូលបុរសរូបនោះនៅក្នុងព្រះបរមរាជវាំងអស់រយៈពេល ២ ម៉ោង បន្ទាប់មកត្រូវអ្នកយាមរកឃើញនៅក្បែរកន្លែងរបស់ព្រះអង្គម្ចាស់ Yuriko ។
ករណីនេះត្រូវបានរាយការណ៍ដោយប៉ុស្តិ៍ TBS News របស់ជប៉ុន បុរសជនសង្ស័យនិយាយប្រាប់ប៉ូលីសថាគាត់ចូលគ្រាន់តែចង់ជួបសមាជិករាជវង្សជប៉ុនប៉ុណ្ណោះ។
បច្ចុប្បន្នមិនមានព័ត៌មានបន្ថែមថាតើជនសង្ស័យបានជួបនរណាម្នាក់ក្នុងវិមានដែរទេ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍គ្មាននរណាម្នាក់រងរបួសទេ។
យោងទៅតាម AFP នេះមិនមែនជាលើកទីមួយទេដែលមានអ្នកលួចចូល ហើយឆ្លងកាត់ប្រព័ន្ធសន្តិសុខវិមានតូក្យូកន្លែងគង់របស់ព្រះចៅអធិរាជ Naruhito ។
កាលពីខែកុម្ភៈឆ្នាំ ២០២០ បុរសជនជាតិជប៉ុនម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួន បន្ទាប់ពីហែលទឹកព័ទ្ធជុំវិញព្រះបរមរាជវាំង ដើរចូលកន្លែងដែលហាមឃាត់។
ប៉ុន្មានឆ្នាំមកនេះជនជាតិជប៉ុន និងជនបរទេសជាច្រើនត្រូវចាប់ខ្លួនព្រោះហែលទឹកលួចចូលវិមាន។ ក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ត្រូវចាប់ខ្លួនពេលកំពុងអាក្រាត។
AD