ក្រុមហ៊ុន Toyota និង Lixil Corp ចូលរួមសហការបង្កើត “បង្គន់ចល័ត” សម្រាប់អ្នកប្រើរទេះរុញ
ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp និងក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ Lixil Corp របស់ជប៉ុនបានសហការបង្កើត “បង្គន់ចល័ត” សម្រាប់អ្នកប្រើរទេះរុញ ដោយសង្ឃឹមថាអាចជួយដល់ជនពិការចូលរួមព្រឹត្តិការណ៍ខាងក្រៅ កន្លែងដែលគ្មានបង្គន់សម្រាប់ជនពិការ។
បង្គន់ចល័តមានបណ្តោយ ៥,៣ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ និងកម្ពស់ ២,៩ ម៉ែត្រ។ បង្គន់ត្រូវបានតំឡើងនៅពីក្រោយឡាន អាចផ្លាស់ប្តូរទីតាំង ឬទៅដល់តំបន់ដែលទើបតែរងគ្រោះមហន្តរាយ។
នៅពេលចូលបង្គន់ អ្នកប្រើនឹងឆ្លងកាត់បន្ទប់ដែលមានគ្រប់សព្វ មានកៅអីអង្គុយវែង និងកញ្ចក់ឆ្លុះ។
រូបភាព https://english.kyodonews.net/news/2020/12/45a561408db3-mobile-toilet-for-wheelchair-users-developed-by-toyota-lixil.html
មន្ត្រីសាជីវកម្ម Lixil ម្នាក់និយាយថា៖ “នៅពេលដឹងថាអ្នកប្រើរទេះរុញមិនចង់ចេញទៅក្រៅព្រោះគ្មានបង្គន់។ តាំងពីពេលនោះក្រុមហ៊ុន Toyota ដែលមានជំនាញផ្នែកផ្លាស់ទី និងបទពិសោធន៍របស់ក្រុមហ៊ុន Lixil ក្នុងការរចនាបង្គន់សម្រាប់ជនពិការបានសហការគ្នាបង្កើតជាគំនិតនេះ” ។
នៅក្នុងព្រឹត្តិការណ៍ទីក្រុង Yokohama ជិតតូក្យូកាលពីខែវិច្ឆិកាបង្គន់ចល័តត្រូវបានដាក់បង្ហាញ។ ក្រុមហ៊ុនទាំងពីរនឹងបន្តតំឡើងបង្គន់ក្នុងព្រឹត្តិការណ៍ផ្សេងៗ ទទួលការឆ្លើយតបពីអ្នកប្រើរទេះរុញដើម្បីកែលម្អអោយកាន់តែប្រើសើរឡើង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota និយាយថាបង្គន់ចល័តត្រូវបានបង្កើតឡើងដូចជាផ្នែកមួយនៃការចូលរួមក្នុងសង្គម ហើយបច្ចុប្បន្ននេះគ្មានផែនការបង្វែរវាទៅជាសកម្មភាពអាជីវកម្មឡើយ។
AD