នៅទូទាំងប្រទេសជប៉ុនបុគ្គលិកប្រៃសណីយ៍ចាប់ផ្តើមផ្ញើសំបុត្រ​ជូន​ពរ​ឆ្នាំថ្មី

ទំនៀមទម្លាប់ផ្ញើពាក្យ “ជូនពរឆ្នាំថ្មី” ប្រើកាតឬសំបុត្រមានប្រភពតាំងពីសម័យ Heian ឆ្នាំ (៧៩៤-១១៨៥) ជាតម្រូវ​ការរបស់វណ្ណៈខ្ពង់ខ្ពស់។ បន្ទាប់មកសេវាប្រៃសណីយ៍ជប៉ុនទទួលឥទ្ធិពលពីអឺរ៉ុប ចាប់ផ្តើមផ្ញើកាតប៉ុស្តាល់ Nengajou (年賀状) ក្នុងឆ្នាំ ១៨៧១។ កាតប៉ុស្តាល់មានលក្ខណៈសាមញ្ញរួមជាមួយពាក្យជូនពរឆ្នាំថ្មី និងអាសយ​ដ្ឋាន​របស់​​អ្នក​ទទួល។

ចាប់តាំងពីពេលនោះមកទម្លាប់ផ្ញើសំបុត្រជូនពរឆ្នាំថ្មីបានក្លាយជាទំនៀមទម្លាប់ប្រពៃណីក្នុងឳកាសបុណ្យចូលឆ្នាំរបស់​ជន​ជាតិ​ជប៉ុន។

នៅដើមខែមករាឆ្នាំនេះបុគ្គលិកប្រៃសណីយ៍នៅទូទាំងប្រទេសជប៉ុនបានចាប់ផ្តើមផ្ញើសំបុត្រជូនពរឆ្នាំថ្មី។

រូបភាព https://www3.nhk.or.jp/nhkworld/en/news/20210101_11/

កាលពីថ្ងៃសុក្រកម្មវិធីដឹកជញ្ជូនសំបុត្រត្រូវបានធ្វើឡើងនៅការិយាល័យប្រៃសណីយ៍ទីក្រុងតូក្យូ។ ប្រធានក្រុមហ៊ុនសាជីវកម្ម​ប្រៃសណីយ៍​ជប៉ុនលោក Masuda Hiroya បាននិយាយថាសំបុត្រនីមួយៗផ្ទុកនូវគំនិត និងអារម្មណ៍របស់អ្នកផ្ញើ ហើយគាត់ក៏សង្ឃឹមថាបុគ្គលិកប្រៃសណីយ៍នឹងបញ្ជូនសំបុត្រទៅដល់ដោយសុវត្ថិភាព។

រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងលោក Takeda Ryota បានអោយដឹងសេវាកម្មប្រៃសណីយ៍មានការផ្លាស់ប្តូរយ៉ាងច្រើន ដោយប្តូរទៅផ្ញើអុីម៉ែលឬប្រើបណ្តាញសង្គម។ ទោះយ៉ាងណាលោកជឿថាសំបុត្រជូនពរឆ្នាំថ្មីដែលសរសេរដោយដៃតែង​តែ​មានអត្ថន័យពិសេស ហើយគ្មានអ្វីអាចជំនួសបានឡើយ។

បន្ទាប់ពីកម្មវិធីបញ្ចប់បុគ្គលិកប្រៃសណីយ៍ចេញដំណើរទៅកាន់តំបន់ដែលត្រូវបានកំណត់ដើម្បីបញ្ជូនសំបុត្រ។

តាមការគ្រោងទុកកាលពីថ្ងៃសុក្រសំបុត្រជូនពរឆ្នាំថ្មីជាង ១,១៥ កោដិសំបុត្រត្រូវបានផ្ញើ។ ចំនួននេះទាបជាងឆ្នាំមុន​ប្រហែល ១០% ហើយថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល ២ ឆ្នាំ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: