ប្រទះឃើញមឹកយក្សមានប្រវែងប្រហែល ៣ ម៉ែត្ររសាត់ចូលឆ្នេរសមុទ្រជប៉ុន
យោងតាមសារព័ត៌មាន Kyoto Shimbun គូស្វាមីភរិយាដែលរស់នៅខេត្ត Iwagahana ក្យូតូបានប្រទះឃើញសត្វមឹកយក្សពេលកំពុងដើរលើឆ្នេរខ្សាច់វេលាម៉ោង ៦ ព្រឹក។
សារព័ត៌មានជប៉ុនបានបង្ហោះរូបថតស្រ្តីម្នាក់អង្គុយនៅក្បែរមឹកយក្សមានប្រវែងប្រហែល ៣ ម៉ែត្រ។ ស្រ្តីរូបនោះនិយាយថាគាត់មិនដែលឃើញមឹកណាធំដូចនេះទេ។
រូបភាព https://newsbeezer.com/
ពិតជាមិនងាយមើលឃើញមឹកធំដូច្នេះឡើយ ព្រោះពួកវារស់នៅក្នុងទឹកមានជម្រៅពី ៦៤០ ដល់ ៩០០ ម៉ែត្រ។ នេះបើយោងតាមអាជ្ញាធរនៅ Odashukuno ក្យូតូបានអោយដឹងថាមឹកយក្សបង្ហាញខ្លួនក្នុងតំបន់ពី ៥ ទៅ ៦ ដងប៉ុណ្ណោះក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
សត្វមឹកយក្សជាប្រភពរឿងរ៉ាវទេវកថានៅជុំវិញពិភពលោក ហើយក៏ជារូបតំណាងបិសាចសមុទ្រ Kraken ក្នុងទេវកថារបស់អឺរ៉ុបខាងជើងផងដែរ។
អ្នកវិទ្យាសាស្ត្រជប៉ុនកំពុងប្រើបច្ចេកទេសថ្មីដើម្បីស្រាវជ្រាវប្រភេទមឹកយក្ស។ លោក Toshifumi Wada ជាអ្នកជីវវិទូសមុទ្រនៅសាកលវិទ្យាល័យ Hyogo បានចាប់ផ្តើមប្រមូលសំណាក DNA របស់មឹកយក្សក្នុងឆ្នាំ ២០១៨ ។
បច្ចេកទេសនេះបង្កើនឳកាសសង្កេតមើលមឹកយក្សហែលក្នុងបរិយាកាសធម្មជាតិ នេះបើយោងតាម Hideyuki Doi អ្នកបន្តការស្រាវជ្រាវរបស់លោក Toshifumi Wada បន្ទាប់ពីអ្នកវិទ្យាសាស្ត្រ Toshifumi Wada បានទទួលមរណភាព។
កាលពីខែមិថុនាឆ្នាំ ២០២០ មឹកយក្សមួយក្បាលមានប្រវែង ៤,៣ ម៉ែត្របានរសាត់ចូលឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង។ ភ្លាមៗនោះអ្នកវិទ្យាសាស្ត្របានទៅដល់កន្លែងនាំយកសពមឹកយក្សទៅរក្សាទុកក្នុង ethanol សម្រាប់គោលបំណងស្រាវជ្រាវ។
AD