ហាងនំជប៉ុនបើកលក់នំដូណាត់ Gudetama ក្នុងឳកាសឆ្នាំថ្មី
តួអង្គតុក្កតា Gudetama មានរូបរាងដូចស៊ុត មើលទៅហាក់ដូចជាខ្ជិល មិនចេះនិយាយហើយក៏គ្មានកម្លាំងចិត្តដែរ។ ទោះយ៉ាងណាតួអង្គ Gudetama មានប្រជាប្រិយភាពខ្លាំងដោយសារតែលក្ខណៈពិសេសប្លែកទាំងរូបរាង និងបុគ្គលិកលក្ខណៈ។
ក្នុងឳកាសចូលឆ្នាំថ្មីហាងនំ Floresta Kōenji បើកលក់នំថ្មីដែលមានឈ្មោះថា Donut Gudetama រសជាតិល្ពៅ។
រូបភាព https://www.fashion-press.net/news/68407
អក្សរលើនំ
あけおめ (akeome)៖ មកពីពាក្យ あけましておめでとうございます!: Akemashite Omedetou gozaimasu! អបអរឆ្នាំថ្មី
ことよる (kotoyoru)៖ មកពីពាក្យ 今年もよろしくお願いします: Kotoshi mo yoroshiku onegaishimasu: សង្ឃឹមថាអាចជួយបន្ថែមនៅឆ្នាំនេះ។
រូបភាព https://www.fashion-press.net/news/68407
របៀបធ្វើនំគេច្របាច់ម្សៅល្ពៅជាមួយទឹក បន្ថែមសូកូឡាសចេញជានំដូណាត់រូបរាងតួអង្គ Gudetama ដ៏គួរអោយស្រលាញ់។ ហាងនំ Floresta Kōenji មានមោទនភាពចំពោះរូបរាង និងរសជាតិផលិតផល។ មិនត្រឹមតែប៉ុណ្ណឹងនំត្រូវបានផ្សព្វផ្សាយថាឆ្ងាញ់ហើយសម្រួលដល់ការរំលាយអាហារផងដែរ។
◎ ព័ត៌មានផលិតផល
- ឈ្មោះផលិតផល៖ Donut Gudetama
- តម្លៃនំ៖ ៤៥០ យ៉េន (រួមទាំងពន្ធ)
- ពេលវេលាបើកលក់៖ ថ្ងៃទី ៩ មករា (ថ្ងៃសៅរ៍) ដល់ថ្ងៃទី ២៤ (ថ្ងៃអាទិត្យ) ២០២១
* សម្គាល់៖
- ក្នុងកំឡុងពេលបើកលក់ បន្ទាប់ពីបើកហាងមួយចំនួនប្រហែលជាមិនអាចរៀបចំផលិតផលទាន់ពេលទេ។
- ចំនួននំដូណាត់មានកំណត់ព្រោះនំត្រូវបានធ្វើដោយដៃនៅហាង។
- យើងសូមអភ័យទោសចំពោះអតិថិជនប្រសិនបើផលិតផលលក់អស់។
- សីតុណ្ហភាពរក្សាទុកអាស្រ័យទៅតាមហាង។
- សូមទំនាក់ទំនងមកកាន់ហាងនីមួយៗសម្រាប់ព័ត៌មានលម្អិត។
សម្រាប់ព័ត៌មានលម្អិតសូមមើលទី នេះ។
Sacchan