ឆ្លាតណាស់!!! ឆ្កែ Ikura និង Hull ដើររើសដបសំរាមនៅលើឆ្នេរសមុទ្រ

អ្នកប្រើបណ្តាញអុីនធឺណេតបានចែករំលែករឿងឆ្កែពីរក្បាលដើរប្រមូលដបសំរាមលើឆ្នេរខ្សាច់ទាក់ទាញចំណាប់អារម្មណ៍​មនុស្ស​ជាច្រើន។

ខណៈពេលដែលបញ្ហាសំរាមប្លាស្ទិចកើនឡើងនៅទូទាំងពិភពលោក ថ្មីៗនេះមនុស្សមួយក្រុមបានចូលរួមប្រមូលសំរាមជាមួយឆ្កែពីរក្បាល។

ជារឿយៗឆ្កែ Ikura ដែលជាប្រភេទឆ្កែញី Boston Terrier តែងដើរប្រមូលដបសំរាមជាមួយម្ចាស់តាមឆ្នេរសមុទ្រ។ សមិទ្ធិផលរបស់ឆ្កែ Ikura ចំពោះឆ្នេរ Irino ខេត្ត Kochi ល្បីក្នុងស្រុក ហើយក៏ទាក់ទាញដៃគូផ្សេងទៀតអោយចូល​រួម​ផងដែរ។ ប្រធានសមាគមជិះក្តារបន្ទះលើរលក ហើយក៏ជាម្ចាស់របស់ Ikura លោក Nobuyuki Shintan អាយុ ៦១ ឆ្នាំនិយាយថាក្នុងរយៈពេល ៦ ឆ្នាំកន្លងមក Ikura ប្រមូលដបប្លាស្ទិចបានចំនួន ៣៥០០ ដបមកហើយ

រូបភាព https://www.asahi.com/

ដៃគូឆ្កែមួយក្បាលទៀតឈ្មោះ Hull បារាំងអាយុ ៤ ឆ្នាំដែលជាកម្មសិទ្ធិរបស់លោកស្រី Mutsumi Masuda អាយុ ៤៣ ឆ្នាំរស់នៅក្បែរ Tosa-Shimizu ។ លើកដំបូងឆ្កែ Hull ជួបជាមួយ Ikura នៅពេលម្ចាស់កំពុងធ្វើដំណើរជា​មួយ​កូនប្រុសច្បងអាយុ ១៦ ឆ្នាំមកលេងកន្លែងប្រកួតជិះក្តារបន្ទះលើរលកដើម្បីបន្តក្តីស្រមៃក្លាយជាកីឡាករជិះក្តារបន្ទះ​លើ​រលក​អាជីព

ដោយឃើញ Ikura ដើររើសដបប្លាស្ទិកនៅលើឆ្នេរខ្សាច់ ឆ្កែ Hull ក៏បានធ្វើតាម រាល់ពេលម្ចាស់ Mutsumi Masuda បើកឡានចេញទៅឆ្នេរជាមួយកូន Daina ដើម្បីហាត់ជិះក្តារបន្ទះលើរលកឆ្កែ Hull តែងតែទៅតាម។ ឆ្កែ Hull ក៏ដើររើសដបប្លាស្ទិកលើឆ្នេរ Okinohama នៅ Tosa-Shimizu ក្បែរផ្ទះរបស់ពួកគេ ក៏ដូចជាឆ្នេរ Hirano និង Futami នៅ Shimanto ខេត្ត Kochi កំឡុងពេលម្ចាស់ហាត់ជិះក្តារបន្ទះលើរលក។ ឆ្កែ Hull រើសដបប្លាស្ទិកបានចំនួន ១០០០ ដបក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។

រូបភាព https://www.asahi.com/

ជួនកាលមនុស្សមួយចំនួនយល់ច្រឡំឆ្កែ Hull ជាមួយឆ្កែ Ikura “ឆ្កែ Hull មិនបោះបង់រហូតដល់រកឃើញដបប្លាស្ទិច” ។ លោកស្រី Mutsumi Masuda និយាយហើយអង្អែលក្បាលឆ្កែ រីឯ Daina និយាយថាការតស៊ូរបស់ Hull ជួយលើកកម្ពស់ការយល់ដឹងរបស់មនុស្សរាល់គ្នាចំពោះបញ្ហាបំពុលបរិស្ថាន។

“Daina ចាប់ផ្តើមហាត់ជិះក្តារបន្ទះលើរលកតាំងពីថ្នាក់ទី ៦ ហើយចេញទៅសមុទ្រជារៀងរាល់ថ្ងៃ” ។ សូម្បីតែមិត្តភក្តិរបស់ខ្ញុំក៏ចាប់អារម្មណ៍នឹងបញ្ហាសំរាមសមុទ្រដែរ “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលឆ្កែ Hull កំពុងបំពេញ​ការងារល្អ និងមានន័យ” ។

រូបភាព https://www.asahi.com/

សព្វថ្ងៃកាកសំណល់ប្លាស្ទិកត្រូវបានគេរកឃើញក្នុងសពស្នូកអណ្តើកសមុទ្រ និងត្រីបាឡែន ដែលជម្រុញអោយបញ្ហាបំពុលសមុទ្រក្លាយជាប្រធានបទសំខាន់នៅលើពិភពលោក។ លោក Nobuyuki Shintani សង្ឃឹមថា “ខ្ញុំរីករាយដែល​ស្រមៃ​ថាមានឆ្កែជាច្រើនដើររើសដបប្លាស្ទិកដើម្បីធ្វើអោយតំបន់សមុទ្រស្អាត” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: