ពិធីបុណ្យចង្កៀងគោមឬស្សី Kurokawa Onsen Yuakari
ពិធីបុណ្យបំភ្លឺចង្កៀងគោមឬស្សី Kurokawa Onsen Yuakari នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះរហូតដល់ខែឧសភាឆ្នាំ ២០២១ ។
ទំនៀមទម្លាប់វប្បធម៌ជប៉ុនមិនដែលធ្វើអោយអ្នកគាំទ្រនៅលើពិភពលោកអស់សង្ឃឹមឡើយ ក្នុងនោះពិធីបុណ្យជាច្រើនមានប្រវត្តិយូរណាស់មកហើយ ឆ្លងកាត់រយៈពេលរាប់រយឆ្នាំមិនបាត់បង់ភាពទាក់ទាញទេ។
រូបភាព https://www.timeout.com/
នៅជប៉ុនរមណីយដ្ឋានទឹកក្តៅ Onsen ជាកន្លែងដែលធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយពេលត្រាំខ្លួនក្នុងទឹកក្តៅ ជ្រោះទឹកក្តៅភ្នំភ្លើងធម្មជាតិ។ ទីក្រុងជ្រោះទឹកក្តៅដែលស្អាតបំផុតគឺ Kurokawa Onsen ខេត្ត Kumamoto ជាកន្លែងដែលល្បីជាមួយនឹងពិធីបុណ្យពន្លឺ Yuakari នៅរដូវរងាប្រចាំឆ្នាំ។ នៅឆ្នាំនេះពិធីបុណ្យប្រារព្ធធ្វើឡើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២១ ។
រូបភាព https://www.timeout.com/
ប្រជាជនក្នុងតំបន់ធ្វើគោមឬស្សីប្រមាណ ៥០០ ចង្កៀងមានរាងស្វ៊ែរ និងចង្កៀងគោមបំពង់ឬស្សីវែងសម្រាប់ព្រឹត្តិការណ៍។ ដើម្បីសន្សំសំចៃធនធានឈើទាំងអស់អាចកែច្នៃឡើងវិញ គោមឫស្សីអាចយកធ្វើជាធ្យូង និងជី ដូច្នេះមិនខ្ជះខ្ជាយឡើយ។
រូបភាព https://www.timeout.com/
អ្នកនឹងមើលឃើញចង្កៀងគោមឬស្សីព្យួរនៅគ្រប់ទីកន្លែងក្នុងទីក្រុង កន្លែងដែលស្អាតជាងគេតាមបណ្តោយផ្លូវ Kawabata-dori ចម្ងាយ ៣០០ មែ៉ត្រឬកន្លែងមើលទេសភាព Hiranodai ។ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលចូលរួមពិធីបុណ្យ ផែនទី Yuakari ត្រូវបានតំឡើងសម្រាប់អ្នកដំណើរទាំងអស់ក្នុងព្រឹត្តិការណ៍។
យោងតាមព័ត៌មានអំឡុងពេលបំភ្លឺពន្លឺនៅពេលយប់រហូតដល់ម៉ោង ១០ យប់ជារៀងរាល់ថ្ងៃ។ សម្រាប់ព័ត៌មានលម្អិតសូមពិនិត្យមើល Kurokawa Onsen’s ឬអាចមើលនៅទីនេះ ។
ប្រភព៖ https://www.timeout.com/
AD