ទំនៀមទម្លាប់ទទួលទានត្រីអាំងក្នុងឳកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនជប៉ុន
ត្រី Pagrus major សមុទ្រមិនត្រឹមតែជាប្រភេទត្រីមានតម្លៃថ្លៃប៉ុណ្ណោះទេ ថែមទាំងជាផ្នែកសំខាន់ខាងព្រលឹងវិញ្ញាណរបស់ជនជាតិជប៉ុនផងដែរ។
អាទិទេព Ebisu ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំង ៧ អង្គនាំយកត្រី Pagrus major សមុទ្រ ដូច្នេះត្រី Pagrus major ដូចជាដង្វាយដ៏មានតម្លៃដែលប្រជាជនជប៉ុនថ្វាយអាទិទេពក្នុងពិធីសាសនា និងពិធីបុណ្យនានារបស់ប្រទេសជាតិ។ លើសពីនេះយើងតែងប្រទះឃើញត្រី Pagrus major សមុទ្រក្នុងសុភាសិតជប៉ុនជាច្រើនផងដែរ។ “លែងបង្កងចាប់ត្រី Pagrus major សមុទ្រ” ឬ “ត្រី Pagrus major ស្អុយក៏យល់ថាឆ្ងាញ់” ។ ដោយសារតែវដ្តជីវិតរបស់ត្រី Pagrus major មានរយៈពេលយូរ ដូច្នេះមនុស្សមួយចំនួនជឿថាត្រីនាំមកនូវអត្តន័យអាយុវែង សំណាង និងទ្រព្យសម្បត្តិ។ តាមទំនៀមជម្លាប់ប្រពៃណីត្រី Pagrus major សមុទ្រអាំងជាមួយអំបិលជាម្ហូបដែលមិនអាចខ្វះបានរបស់ជនជាតិជប៉ុនក្នុងឳកាសបុណ្យចូលឆ្នាំថ្មី។ ប្រសិនបើអ្នកមានឳកាសទៅលេងជប៉ុន ប្រហែលជាអ្នកអាចនឹងមើលឃើញមនុស្សឈរតម្រង់ជួរទិញត្រី។
រូបភាព https://mainichi.jp/english/articles/20201229/p2a/00m/0na/030000
បើយោងតាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានត្រួតពិនិត្យគុណភាពក្រុមហ៊ុនបានអោយដឹង។
នៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី បរិមាណត្រី Pagrus major សមុទ្រអាំងរបស់ក្រុមហ៊ុនផលិតអាហារសមុទ្រ Kawaki នៅទីក្រុង Sakai ខេត Osaka កើនឡើងជាងរាល់ឆ្នាំ។ ត្រី Pagrus major សមុទ្រខ្លះមានទម្ងន់ពី ៤០០ ក្រាមដល់ ១,៥ គីឡូក្រាម គេនេសាទវានៅតំបន់ឆ្នេរភាគនិរតីកោះ Kyushu និងខេត្ត Ehime ។ ជារៀងរាល់ថ្ងៃត្រីប្រមាណ ២០០០ ក្បាលអាំងលើចង្រ្កានធ្យូង binchotan ។ ត្រី Pagrus major សមុទ្រប្រហែល ៥៥,០០០ ក្បាលត្រូវបានដឹកជញ្ជូនទៅកាន់ផ្សារទំនើប និងអ្នកលក់រាយនៅតំបន់ Kansai និងតំបន់ Kanto រួមទាំងតូក្យូ និង Tokai ផងដែរ។
“យើងសង្ឃឹមថាអ្នករាល់គ្នាឆ្នាំថ្មីរីករាយ និងមានសុភមង្គល” ។
AD