ស្វែងយល់អំពីជីវិតប្រចាំថ្ងៃរបស់ព្រះសង្ឃជប៉ុនថាតើត្រូវធ្វើអ្វីខ្លះ?
នៅប្រទេសជប៉ុនវត្តប្រាសាទព្រះពុទ្ធសាសនានីមួយៗមានលក្ខណៈស្ថាបត្យកម្មរៀងខ្លួន ហើយខុសពីវត្តនៅបណ្តាប្រទេសអាសុីផ្សេងទៀត។
សូម្បីតែការអនុវត្តតាមសាសនារបស់ព្រះសង្ឃជប៉ុនក៏ដូចជាពួកគេអាចរៀបការនឹងធ្វើអោយអ្នកមានការភ្ញាក់ផ្អើល។
ទោះជាយ៉ាងណាមានរឿងមួយប្រាកដជាមិនដូចក្នុងខ្សែភាពយន្តទេ ព្រះសង្ឃជប៉ុនគ្មានពេលទំនេរទាល់តែសោះ។
ជួបជាមួយ JAPO ស្វែងយល់ដំណើររបស់ព្រះសង្ឃនៅប្រសាទ Daihonzan Eiheiji ខេត្ត Fukui ប្រទេសជបុនទាំងអស់គ្នា។
រូបភាព https://ja.wikipedia.org/wiki/永平寺
ប្រាសាទនេះកសាងឡើងនៅឆ្នាំ ១២៤៤ មានអាយុកាលយូរ ហើយក៏ជាកន្លែងយ៉ាងឱឡារិកសម្រាប់ព្រះពុទ្ធសាសនា។ សូម្បីតែភ្ញៀវទេសចរណ៍ដែលមកដល់ទីនេះក៏ត្រូវរក្សាភាពស្ងៀមស្ងាត់ដែរ។ ជីវិតប្រចាំថ្ងៃរបស់ព្រះសង្ឃដែលរស់នៅប្រាសាទមានដូចខាងក្រោម។
ក្រោកពីម៉ោង ៣ៈ៣០ នាទីព្រឹក (បើរដូវរងាក្រោកពីម៉ោង ៤ៈ០០ ព្រឹក) ។ បន្ទាប់ពីភ្ញាក់ត្រូវធ្វើសមាធិភ្លាម (Zazen – 座禅) ហើយទៅសូត្រធម៌ពេលព្រឹក។
រូបភាព https://daihonzan-eiheiji.com/unsui.html
បន្ទាប់មកទៀតព្រះសង្ឃឃនឹងបរិភោគអាហារពេលព្រឹក រួចបន្តធ្វើសមាធិ បោសសម្អាត និងរៀនសូត្រ។
រហូតដល់ផុតអាហារថ្ងៃត្រង់ការធ្វើសមាធិ សម្អាត និងរៀនសូត្រត្រូវបន្ត។
ល្ងាចក្រោយពេលសូត្រធម៌ចប់បរិភោគអាហារពេលល្ងាច។
ក្រោយពេលបរិភោគអាហារពេលល្ងាចព្រះសង្ឃធ្វើសមាធិហើយចូលគេងនៅម៉ោង ៩ៈ០០ យប់។
ចុះចំណែកគេងថ្ងៃ? ប្រាកដជាគ្មានទេ។
ការបោសសម្អាតជាផ្នែកមួយក្នុងការហ្វឹកហាត់សុខភាពអោយរឹងមាំ។
ដោយសារតែត្រូវបានបោសសម្អាតរាល់ថ្ងៃទើបកម្រាលជាន់ភ្លឺរលោង ហេតុនេះបានជាប្រាសាទ Eiheiji ល្បីថាកម្រាលជាន់ស្អាតរហូតដល់អាចឆ្លុះមុខ។ មិនត្រឹមតែប៉ុណ្ណឹងផ្នែកខាងក្រៅក៏ត្រូវបានបោសសម្អាត មនុស្សគ្រប់គ្នាគោរពប្រតិបត្តិមិនត្អូញត្អែរ។ ផ្ទុយទៅវិញពួកគេមើលទៅពិតជាមានភាពធូរស្រាលនឹងការងារណាស់។
ប្រាសាទមានអាគារស្ថាបត្យកម្មចំនួន ៧ តោះចូរក្រឡេកមើលទាំងអស់គ្នា។
នៅលើពិដានត្រូវបានរចនាឡើងយ៉ាងពិសេសភ្ជាប់ផ្ទាំងគំនូរបែបជប៉ុនចំនួន ២៣០ ផ្ទាំង ដោយស្នាដៃវិចិត្រករចំនួន ១៤៤ រូបគូរនៅដើមសម័យ Showa ។
រូបភាព https://gurutabi.gnavi.co.jp/a/a_2012/
បន្ទាប់មកជាស្នាដៃចម្លាក់ដែលត្រូវបានរចនាឡើងក្នុងទម្រង់ជាទ្វាររុញ ហើយគ្មានធូលីសម្បីតែបន្តិច។
ក្នុងកន្លែងសក្ការៈបូជាក៏ធំទូលាយអស្ចារ្យផងដែរ។
ចំណែកសួនក៏ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់។
ទេសភាពទាំងអស់ខាងលើនាំមកនូវភាពបរិសុទ្ធសម្រាប់ប្រាសាទ ធ្វើអោយភ្ញៀវទេសចរណ៍ចូលទៅកាន់ប្រាសាទមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងចិត្ត។ ទាំងនេះជាការខិតខំសម្អាតរបស់ព្រះសង្ឃនៅប្រាសាទ។
ហើយនេះជាផ្នែកសំខាន់បំផុតនៃប្រាសាទគឺច្រកទ្វារធំ។
ជីវិតមនុស្សម្នាក់ៗអាចឆ្លងកាត់ច្រកទ្វារនេះបានតែ ២ ដងប៉ុណ្ណោះ។ លើកទីមួយពេលបួសជាព្រះសង្ឃ និងលើកទីពីរពេលបញ្ចប់រយៈពេលបួសចាកចេញពីវត្ត។
នៅទីនេះជាប្រាសាទតឹងរឹងតែក៏ជាកន្លែងដែលលោក Steve Jobs ធ្លាប់សុំមកបួស ប៉ុន្តែគាត់ធ្លាប់ត្រូវព្រះសង្ឃក្នុងវត្តអោយបោះបង់ការសម្រេចចិត្តបួសរបស់ខ្លួន។ ព្រះសង្ឃរូបនោះមានសង្ឃដីកាដូចតទៅ៖
“អ្នកមានការងារត្រូវធ្វើ ចូរបញ្ចប់ការងារមុនសិន” ។
ការងារប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងវត្ត Eiheiji មើលទៅដូចជាងាយស្រួល ប៉ុន្តែមិនដូច្នេះឡើយ គ្រាន់តែពួកគេបន្តជាទម្លាប់រាល់ថ្ងៃ។
បើប្រៀបជាមួយព្រះសង្ឃនៅកម្ពុជា តើមានភាពខុសគ្នាទេ? ប្រសិនបើអ្នកកំពុងរស់នៅក្នុងទីក្រុងតូក្យូអាចជិះរថភ្លើង ហើយចំណាយពេលមួយថ្ងៃទៅវត្ត។ ប្រហែលជាអ្នកនឹងមានអារម្មណ៍ធូរស្បើយ ហើយភ្លេចបញ្ហាខ្លះៗក្នុងជីវិត។
ព័ត៌មាន៖
វត្ត Daihonzan Eiheiji (大本山 永平寺)
5-15 Eiheiji, Yoshida District, Fukui Prefecture, Japan
Kengo Abe