ការព្យាករណ៍ព្រិលធ្លាក់ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មី
ទីភ្នាក់ងារឧតុនិយមជប៉ុនបានអំពាវនាវប្រជាជនក្នុងទ្រង់ទ្រាយធំអោយមានការប្រុងប្រយ័ត្នចំពោះការធ្លាក់ព្រិលខ្លាំង និងខ្យល់បក់ខ្លាំងនៅថ្ងៃ ១ ដើមឆ្នាំ។
រូបភាព NHK
មន្រ្តីការិយាល័យឧតុនិយមនិយាយថាខ្យល់ត្រជាក់ខ្លាំងនឹងបង្កើនសម្ពាធប៉ារូម៉ែត្ររដូវរងា។ មន្រ្តីការិយាល័យបន្តទៀតថាព្រិលទំនងជាកកឆាប់រហ័សក្នុងតំបន់មួយចំនួនមុនថ្ងៃត្រង់នេះ។
ការិយាល័យឧតុនិយមក៏បានអោយដឹងព្រិលអាចនឹងកកក្នុងតំបន់ទំនាបដូចជា Tokai, Kansai, Shikoku និង Kyushu ។
ទីភ្នាក់ងារព្យាករណ៍ថាព្រិលអាចនឹងបន្តធ្លាក់រហូតដល់ថ្ងៃសៅរ៍នៅតំបន់ខាងកើត និងខាងជើងតាមបណ្តោយឆ្នេរសមុទ្រជប៉ុន។ ការិយាល័យក៏បានប្រកាសថាខ្យល់បក់ខ្លាំងក្នុងតំបន់មួយចំនួននៅភាគខាងកើត និងខាងលិចប្រទេសជប៉ុន។
មន្រ្តីឧតុនិយមក៏អំពាវនាវប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នព្រោះអាចនឹងកកស្ទះចរាចរណ៍ផងដែរ។ ត្រូវប្រយ័ត្នចំពោះករណីផ្លូវកក ព្រិលធ្លាក់លើដំបូលផ្ទះ ដាច់ចរន្តអគ្គិសនី និងផ្ទាំងទឹកកកធ្លាក់ពីលើភ្នំ។
Japo Cambodia