ពាក្យចចាមអារាមទាក់ទងនឹងសំណួរ “តើនរណាសម្រាកនៅក្នុងផ្នូរដ៏ធំជាងគេនៅលើពិភពលោក?”
ពីរ៉ាមីតគឺជាផ្នូរដ៏ធំដែលល្បីលាញបំផុតរបស់ស្តេចផារ៉ោន (ស្តេចអេហ្ស៊ីប) ។ រីឯប្រទេសជប៉ុនក៏មានផ្នូរដ៏ធំមួយដែលសព្វថ្ងៃស្ថិតនៅក្នុងទីក្រុង Sakai ខេត្ត Osaka ។
រូបភាព https://tabicoffret.com/article/76995/index.html
ប្រសិនបើអ្នកក្រឡេកមើលផ្នូរហើយធ្វើការប្រៀបធៀបជាមួយផ្ទះដែលនៅជុំវិញឃើញថាពិតជាធំណាស់។
នេះជារូបភាពប្រៀបធៀបនឹងទំហំពីរ៉ាមីតរបស់ព្រះចៅផារ៉ាអុង Khufu ដែលត្រូវគេចាត់ទុកជាផ្នូរធំជាងគេនៅអេហ្ស៊ីប។
រូបភាព http://sondabara.com/nintokutennouryo/
ផ្នូរដែលធំជាងគេនៅលើពិភពលោកមានឈ្មោះថា Nintokuten no Uryo ។
យោងតាមឈ្មោះគេជឿថាអ្នកដែលនៅក្នុងផ្នូរជាអធិរាជទី ១៦ របស់ជប៉ុនគឺអធិរាជ Nintoku ។ ប៉ុន្តែជាក់ស្តែងរឿងនេះយ៉ាងណា?
ភាគច្រើនពាក្យចចាមអារាមនិយាយថាឈ្មោះត្រូវបានផ្លាស់ប្តូរ មនុស្សជាច្រើនគាំទ្រទស្សនៈជាផ្នូរអនាមិក។ ក្រៅពីនេះរដ្ឋាភិបាលហាមឃាត់បើកការស៊ើបអង្កេតផ្នែកខាងក្នុងផ្នូរ ដើម្បីកុំអោយរំខានដល់អ្នកដែលបានចែកឋាន។ ហេតុដូច្នេះរឿងនេះនៅតែជាអាថ៌កំបាំងនៅឡើយ។
ទន្ទឹមជាមួយនឹងអាថ៌កំបាំងតែងតែមានការសន្មត។ ថ្ងៃនេះយើងនឹងសិក្សាទៅលើគំនិតដែលទាក់ទងនឹងមនុស្សកំពុងសម្រាកនៅក្នុងផ្នូរនេះ។
១. តើជនជាតិអាមេរិកដឹងរឿងនេះទេ?
ក្នុងអំឡុងសង្គ្រាមជប៉ុនជាប្រទេសចាញ់។ លោក Douglas MacArthur ជាឧត្តមសេនីយ៍ជនជាតិអាមេរិកម្នាក់ដែលទទួលខុសត្រូវក្នុងការដឹកនាំកងទ័ពទៅកាន់កាប់។
រូបភាព https://www.huffingtonpost.jp/2016/08/29/douglas-macarthur-come-to-japan_n_11769044.html
ហើយបុគ្គលនេះក៏ទទួលខុសត្រូវចំពោះការកាត់ទោសឧក្រិដ្ឋជនសង្គ្រាមក្នុងរាជវាំងជប៉ុនផងដែរ ក្នុងនោះព្រះចៅអធិរាជជាអ្នកនាំមុខគេ។
ព្រោះតែស្មារតីស្អប់ចំពោះអធិរាជជប៉ុន មុនពេលមកដល់ប្រទេសនេះលោក Douglas MacArthur បានប្រមូលព័ត៌មាននិយាយពីអធិរាជទាំងអស់។
នៅថ្ងៃទី ៣០ ខែសីហាសភាអាមេរិកបានអនុម័តលើ “គោលនយោបាយរបស់អាមេរិកចាត់ទុកអធិរាជជប៉ុនជាឧក្រិដ្ឋជនសង្គ្រាម” ប៉ុន្តែក្រោយមកមានការផ្លាស់ប្តូរជាច្រើន។
ក្នុងចំណោមក្រុមហ៊ុនសារព័ត៌មានឈានមុខគេ New York Times ធ្លាប់សង្កត់ធ្ងន់ថាជប៉ុនគួរតែត្រូវកម្ចាត់ចោល។ ទោះជាយ៉ាងណាចាប់ពីថ្ងៃទី ២៦ ខែកញ្ញាបែរជាផ្លាស់ប្តូរទស្សនៈការពារអធិរាជជប៉ុន។ សូម្បីតែលោក MacArthur ក៏ប្តូរទស្សនៈហើយសម្រេចចិត្តការពារអធិរាជផងដែរ។
តើមានអ្វីកើតឡើងក្នុងរយៈពេល ១ ខែដ៏ខ្លីនោះ?
ដោយដឹងថាក្នុងអំឡុងពេលនោះទ័ពកាន់កាប់បានស៊ើបអង្កេតកន្លែងមួយចំនួននៅក្នុងប្រទេសជប៉ុន។ ដំបូងគឺទីសក្ការៈបូជា Ise Jingu បន្ទាប់មកគឺផ្នូរ Nintoku ។ គេនិយាយថាក្រុមស៊ើបអង្កេតយោធាបានរាយការណ៍ការរកឃើញមួយចំនួន ហើយរកឃើញអ្វីម្យ៉ាងផ្លាស់ប្តូរគំនិតរបស់លោក Douglas MacArthur ក្នុងរយៈពេលខ្លី។
២. តើមានទីតាំងស្រដៀងគ្នានេះក្នុងភពព្រះអង្គារដែរឬទេ?
ផ្នូរមានរូបរាងចម្លែកដូចជារន្ធសោ ប៉ុន្តែមិនដឹងថាហេតុអ្វីមានរាងដូច្នោះឡើយ។
លើសពីនេះក្នុងសម័យដែលបច្ចេកវិទ្យាមិនទាន់អភិវឌ្ឍបែរជាអាចកសាងគម្រោងដ៏ធំហើយស្អាតដូច្នេះ រហូតមកដល់ពេលនេះវានៅតែជាអាថ៌កំបាំងនៅឡើយ។
ទោះជាយ៉ាងណាមនុស្សមួយចំនួនបានរកឃើញរូបរាងស្រដៀងគ្នាក្នុងរូបថតនៅលើភពព្រះអង្គាររបស់ Google ។
រូបភាព https://ameblo.jp/rubvtan/entry-12377791532.html
តើថ្មអាចនឹងផ្លាស់ប្តូររូបរាងរបស់វាដោយចៃដន្យដូចនេះទេ? មានការសន្មតជាច្រើន ប៉ុន្តែដោយសារខ្វះការយល់ដឹងចំពោះរចនាសម្ព័ន្ធផ្នូរបុរាណនៅជប៉ុន ពិតជាមិនអាចបដិសេធសម្មតិកម្មនេះឡើយ។
យោងទៅតាមទស្សនៈរបស់ជនជាតិជប៉ុន អធិរាជគឺជាកូនចៅរបស់ព្រះមកពីដែនដីបរិសុទ្ធហៅថា Takamabahara យាងចុះផែនដី។
ចុះបើ Takamabahara ជាភពព្រះអង្គារវិញ? ដូច្នេះអាចជាការបកស្រាយចំពោះរូបរាងដូចគ្នានៅក្នុងសម្មតិកម្មមុននោះ។
Kengo Abe