កម្មវិធីបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្តក្នុងទម្រង់តួអង្គមានរូបរាងជាឆ្មា
តើអ្នកធ្លាប់ស្អប់រៀនមុខវិជ្ជាប្រវត្តិសាស្ត្រដែរទេ?
មុខវិជ្ជាប្រវត្តិសាស្ត្រតែងត្រូវគេចាត់ទុកជាប្រធានបទគួរអោយធុញទ្រាន់។
តាមពិតមុខវិជ្ជានេះមិនគួរឱ្យធុញទ្រាន់ទាល់តែសោះ គ្រាន់តែវិធីសាស្រ្តបង្រៀនតាមបែបបុរាណធ្វើអោយប្អូនៗធុញទ្រាន់ក្នុងការរៀនប្រវត្តិសាស្រ្តប៉ុណ្ណោះ។
នេះជាកម្មវិធីជីវចលដែលបង្វែរការរៀនប្រវត្តិសាស្រ្តទៅជាបទពិសោធន៍រីករាយ ដោយស្រមៃគិតអំពីតួអង្គដែលមានអំណាចក្នុងទម្រង់ជាសត្វឆ្មា។ ជនជាតិជប៉ុនស្រលាញ់សត្វឆ្មាណាស់ ដូច្នេះការផ្លាស់ប្តូរនេះនាំមកនូវអារម្មណ៍ថ្មីសន្លាង។
រូបភាព Twitter
Nekoneko Nihon Shi (ប្រវត្តិសាស្រ្តជប៉ុន Nekoneko) គឺជារឿងគំនូរជីវចល និងស៊េរីសៀវភៅរឿងដែលរួមបញ្ចូលរវាងមេរៀនប្រវត្តិសាស្រ្ត និងរឿងកំប្លែងបែបរស់រវើក។ រឿងនេះទាក់ទងនឹងតួអង្គដែលមានពិតក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែមានរូបរាងជាឆ្មាគួរអោយស្រឡាញ់។
រូបភាព https://neco-neco.jp
តួអង្គប្រវត្តិសាស្រ្តដែលបង្ហាញខ្លួនក្នុងកម្រងឯកសារមានដូចជា Himiko ព្រះអង្គម្ចាស់ Shotoku, Nobunaga Oda, Ryoma Sakamoto -ល- ។ នៅក្នុងភាគនីមួយៗខ្លឹមសារប្រជាប្រិយសម័យថ្មី ថែមទាំងរួមបញ្ចូលរឿងនិទានជាមួយនឹងការសម្តែងតន្រ្តី។
ការរួមបញ្ចូលរវាងមេរៀនប្រវត្តិសាស្រ្ត និងការនិទានបែបកំប្លែងធ្វើអោយ Nekoneko Nihon Shi ក្លាយជាកម្មវិធីគួរអោយចាប់អារម្មណ៍សម្រាប់កុមារ និងមនុស្សពេញវ័យ។
ភាគនីមួយៗនៃ Nekoneko Nihon Shi នឹងចាក់ផ្សាយលើយូធូបជារៀងរាល់ថ្ងៃសុក្រ។ លើសពីនេះកម្មវិធីនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ NHK E-Tele នៅថ្ងៃពុធម៉ោង ១៨:៤៥ នាទី។
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តជប៉ុនអាចទស្សនាទាំងអស់គ្នា។
គេហទំព័រ Youtube ខាងក្រោមនេះ។
(គួរអោយស្តាយមានតែភាសាជប៉ុន ដូច្នេះសម្រាប់តែអ្នកចេះភាសាជប៉ុនប៉ុណ្ណោះ។ អ្នកអាចរៀនបន្ថែមប្រវត្តិសាស្រ្តជប៉ុន និងអនុវត្តការស្តាប់ផង) ។
Sacchan