អតីតរដ្ឋមន្រ្តីដឹកជញ្ជូនជប៉ុនទទួលមរណភាពដោយសារជំងឺ​កូវីដ-១៩

កាលពីថ្ងៃអាទិត្យអតីតរដ្ឋមន្រ្តីដឹកជញ្ជូនជប៉ុនលោក Hata Yuichiro ទទួលមរណភាពក្នុងជន្មាយុ ៥៣ ឆ្នាំ ជាសមាជិក​សភា​ដំបូងគេ​ទទួល​មរណ​ភាពដោយសារជំងឺកូវីដ-១៩ ។

រូបភាព NHK

លោក Hata Yuichiro គ្រុនក្តៅកាលពីថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងធ្វើតេស្ត PCR នៅថ្ងៃអាទិត្យ។ ខណៈពេលគាត់ត្រូវបញ្ចូលទៅមន្ទីរពេទ្យ ស្ថានភាពជំងឺកាន់តែយ៉ាប់យ៉ឺន បន្ទាប់មកខាងមន្ទីរពេទ្យបានបញ្ជាក់ថាលោកទទួល​មរណ​ភាព​ទៅហើយ។

លទ្ធផលធ្វើតេស្តបន្ទាប់ពីលោកទទួលមរណភាពបង្ហាញថាគាត់ឆ្លងជំងឺកូវីដ-១៩ ។

នៅឆ្នាំ ១៩៩៩ លោក Hata ជាប់ការបោះឆ្នោតជាសមាជិកព្រឹទ្ធសភាដំបូង ដែលមុននោះលោកធ្វើជាលេខារបស់ឪពុកលោក​នាយក​រដ្ឋមន្រ្តី Hata Tsutomu ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: