តើការព្យាករណ៍នៃរឿង Nausicaä of the Valley of the Wind ពិតជាកើតឡើង?
តើអ្នកទាំងអស់គ្នាចូលចិត្តមើល Anime នៃផលិតកម្ម Ghibli ទេ?
ក្រុមហ៊ុន Ghibli ផលិតរឿងជាច្រើន ប៉ុន្តែក្នុងនោះរឿង Nausicaä of the Valley of the Wind ត្រូវគេចាត់ជាស្នាដៃដំបូង។
រូបភាព https://www.amazon.co.jp/風の谷のナウシカ-DVD-宮崎駿/dp/B00K72FKBU
រឿងគំនូរជីវចលចេញផ្សាយនៅឆ្នាំ ១៩៨៤ អាចរាប់ជាស្នាដៃបុរាណ។ តើអ្នកធ្លាប់មើលទេ? ថ្វីត្បិតតែរឿងនេះត្រូវបានផលិតតាំងពីយូរណាស់មកហើយ ប៉ុន្តែក្រាហ្វិច និងគំនូររឿងនៅតែល្អមើល។
រូបភាព https://www.cinra.net/column/202012-nausicaa_gtmnmcl
រហូតដល់ចំណុចលម្អិតនៅក្នុងខ្សែភាពយន្តក៏ត្រូវគេជឿថាជាការទាយទុកមុនផងដែរ។
ពិភពដែលតួអង្គ Nausicaa រស់នៅជាកន្លែងមិន ល្អត្រូវបំផ្លិចបំផ្លាញទាំងស្រុង។ ដោយសារសង្គ្រាមដែលមានឈ្មោះថា “ភ្លើងផ្សែង ៧ ថ្ងៃ” កើតឡើងពីអតីតកាលបណ្តាលអោយបរិស្ថានត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ស្រដៀងទិដ្ឋភាពប្រយុទ្ធអាវុធនុយក្លេអ៊ែរដែរ។ បន្ទាប់មកព្រៃ Fukai បញ្ចេញផ្សែពុលបំផ្លាញរាងកាយមនុស្ស នៅក្នុងពិភពនោះអ្នកមិនអាចទៅណាបើគ្មានរបាំងមុខឡើយ។
តួអង្គ Nausicaa ក្នុងនាមជាអ្នកស្តាប់ និងបញ្ចូលសម្លេងរបស់ធម្មជាតិ នៅក្នុងពិភពដែលមនុស្សជាតិត្រូវទទួលឥទ្ធពលពីទង្វើរបស់ខ្លួនក្នុងការបំផ្លាញធម្មជាតិ។
នៅក្នុងកំណែរឿង Anime សាច់រឿងត្រូវបានសង្ខេបដូច្នេះពិបាកយល់បន្តិច ប៉ុន្តែក្នុង Manga ទិដ្ឋភាពទាំងអស់ត្រូវបានពណ៌នាយ៉ាងលម្អិត។ ប្រសិនបើអ្នកចាប់អារម្មណ៍អាចសាកល្បងអានសៀវភៅរឿង Manga ។
អ្វីដែលខ្ញុំកំពុងនិយាយដំដៅលើបរិបទស្ទើរតែដូចនឹងពិភពលោកក្នុងឆ្នាំ ២០២០ នេះ។
រូបភាព https://realsound.jp/movie/2020/12/post-680251.html
បច្ចុប្បន្នធម្មជាតិកំពុងត្រូវបំផ្លាញដោយភាពអាត្មានិយមរបស់មនុស្ស។ ឧទាហរណ៍គ្រោះថ្នាក់នុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាកើតឡើងបន្ទាប់ពីគ្រោះមហន្តរាយឆ្នាំ ២០១១ ។ ទាំងនេះដូចជាការសងសឹករបស់ធម្មជាតិចំពោះអ្វីដែលមនុស្សបានបង្ក។
ទោះជាយ៉ាងណាមនុស្សនៅតែបន្តបំពុលខ្យល់ និងមហាសមុទ្រ។
បន្ទាប់មកទៀតជាជំងឺកូវីដ-១៩ បណ្តាលអោយមនុស្សរាល់គ្នាចេញពីផ្ទះត្រូវពាក់ម៉ាស។ តើអាចនឹងមានវីរនារីបង្ហាញខ្លួន ហើយណែនាំយើងដូចជាតួអង្គ Nausicaa ក្នុងរឿងដែរទេ?
សូមមេត្តាស្វែងយល់ពីស្ថានភាព និងធ្វើអ្វីមួយដើម្បីការពារបរិស្ថានធម្មជាតិ។
Kengo Abe