ករណីផ្ទុះភ្នំភ្លើងនៅលើកោះ Suwanosejima ប្រទេសជប៉ុន

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានអោយដឹងកាលពីថ្ងៃច័ន្ទមានករណីផ្ទុះភ្នំភ្លើងមួយកើតឡើងនៅលើ​កោះ​ Suwanosejima ក្នុងខេត្ត Kagoshima ភាគ​និរតី​ប្រទេសជប៉ុន។

រូបភាព NHK

បន្ទុះភ្នំភ្លើងនេះផ្ទុះវេលាម៉ោងប្រហែល ២ៈ៤៨ នាទីព្រឹកលើកោះ Suwanosejima ។ ការិយាល័យបានប្រកាសគ្រោះ​ថ្នាក់​​ពី​កម្រិត ២ ដល់កម្រិត ៣ លើកម្រិត ៥ ក្នុងប្រទេសជប៉ុន។

សេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន មន្រ្តីការិយាល័យនិយាយថាបន្ទុះភ្នំភ្លើងបណ្តាលអោយផ្ទាំងថ្មធំៗក្បែរមាត់​ភ្នំ Otake បាញ់ចម្ងាយ ១,៣ គីឡូម៉ែត្រទិសអាគ្នេយ៍។

មន្ត្រីការិយាល័យឧតុនិយមជប៉ុនបានប្រកាសដុំថ្មធំៗអាចនឹងធ្លាក់ក្នុងចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភ្នំភ្លើង Otake ។

នៅលើកោះបន្ទុះភ្នំភ្លើងកើតឡើងញឹកញាប់តាំងពីថ្ងៃទី ២១ ខែធ្នូ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: