បច្ចេកវិទ្យា Bluetooth ឈានដល់កម្រិតប្រើបានទាំងផ្នូរអេឡិចត្រូនិច
នៅជប៉ុនការសាងសង់ផ្នូរត្រូវចំណាយច្រើន ជាពិសេសនៅតំបន់ទីប្រជុំជនដែលមានមនុស្សច្រើន។ មិនមែនមានលុយអាចទិញកន្លែងបញ្ចុះសពនោះទេ ហើយក៏មិនគួរទិញកន្លែងបញ្ចុះសពដែលនៅឆ្ងាយព្រោះមិនងាយទៅមើលផ្នូរ។
ដោយការព្រួយបារម្ភទាំងនេះបង្កើតបានជាទម្រង់បញ្ចុះសពរួមឬកន្លែងដាក់ធាតុ។ ទោះបីជាកន្លែងដាក់ធាតុមានភាពងាយស្រួលហើយថោក ប៉ុន្តែមិនមែនជាកន្លែងបញ្ចុះសពសមរម្យ ដូច្នេះជនជាតិជប៉ុនមានអារម្មណ៍មិនស្រួលក្នុងចិត្តចំពោះសាច់ញាតិដែលបានចែកឋាន។
បន្ទាប់មកចូរក្រឡេកមើលផ្នូរដែលប្រើបច្ចេកវិទ្យាទំនើបបំផុតនាពេលបច្ចុប្បន្ន នោះគឺជាផ្នូរតភ្ជាប់ Bluetooth ។
រូបភាព https://mag.japaaan.com/archives/134727
នៅទីបញ្ចុះសព Yachiyo Yukyu no Sato ខេត្ត Chiba ថ្មដាក់ក្បាលផ្នូរឈ្មោះ Hikari មានអេក្រង់អេឡិចត្រូនិច អនុញ្ញាតអោយអ្នកទៅមើលផ្នូរប្រើយ័ន្តដំណើរការបច្ចេកវិទ្យា BLE (Bluetooth Low Energy) លើថ្មដាក់ក្បាលផ្នូរ។
ឈ្មោះនៅលើថ្មដាក់ក្បាលផ្នូរបង្ហាញលើក្រដាសអេឡិចត្រូនិចជាប្រភេទដែលគេប្រើក្នុង E-book ។
នៅពេលចូលទៅជិតផ្នូរឧបករណ៍ចាប់សញ្ញាបើកដំណើរការ ហើយឈ្មោះនឹងលេចឡើង។ អក្សរលើអេក្រង់ប្តូរដោយស្វ័យប្រវត្តិអាស្រ័យលើអ្នកមើលផ្នូរ អ្នកក៏អាចជ្រើសរើសរបៀបដាក់បង្ហាញខុសៗគ្នាផងដែរ។
នៅពេលអ្នកទៅមើលផ្នូរចាកចេញក្នុងចម្ងាយដែលត្រូវបានកំណត់ នោះអក្សរនឹងបាត់ទៅវិញដោយស្វ័យប្រវត្តិ។
ដោយសារអក្សរ និងរូបភាពទាំងនេះសុទ្ធតែជាទិន្នន័យឌីជីថល ដូច្នេះវាមិនហើរពណ៌ទៅតាមពេលវេលាឡើយ។ លើសពីនេះការផ្លាស់ទីផ្នូរក៏មានភាពងាយស្រួលផងដែរ។
ផ្នូរអេឡិចត្រូនិច Hikari មិនថោកទេ វាមានតម្លៃប្រហែល ២៩ ម៉ឺនយ៉េន (ប្រហែល ២៨០០ ដុល្លារ) ថោកជាងវិធីផ្សេងទៀត។
បច្ចុប្បន្នអាចនិយាយថាការវិវត្តន៍របស់ Bluetooth មិនត្រឹមតែប្រើសម្រាប់ឧបករណ៍បញ្ជាហ្គេម និងកាសប៉ុណ្ណោះទេ ថែមទាំងប្រើចំពោះផ្នូរអេឡិចត្រូនិចផងដែរ។
Kengo Abe