តើពាក្យចចាមអារ៉ាមចូលគេងយប់ឆ្លងឆ្នាំនឹងឆាប់ចាស់មែនទេ?
នៅខែធ្នូថ្ងៃចុងក្រោយ (ថ្ងៃទី ៣១ ធ្នូ) ភាសាជប៉ុនគេហៅថា 晦日 (Misoka) នោះជាយប់ចុងក្រោយនៃឆ្នាំចាស់។ ការទន្ទឹងរង់ចាំឆ្នាំចាស់ឈានចូលឆ្នាំថ្មីគេហៅថា 大晦日 (Oomisoka) ឬយប់ឆ្លងឆ្នាំ។
នៅយប់ឆ្លងឆ្នាំឪពុកម្តាយតែងអនុញ្ញាតអោយកូនៗរបស់ខ្លួនចូលគេងយឺតជាងថ្ងៃធម្មតា។
ពេលពាក់កណ្តាលអធ្រាត្រថ្ងៃចូលឆ្នាំសកលប្រាសាទនីមួយៗនឹងបន្លឺសម្លេងជួងបង្ហាញពីការផ្លាស់ប្តូរពេលវេលាគេហៅថា 除夜の鐘 (Joya no kane) ។
រូបភាព https://weathernews.jp/s/topics/201912/260175/
សម្លេងជួងបន្លឺឡើងសរុបចំនួន ១០៨ ដងស្មើនឹងបញ្ហាទាំង ១០៨ របស់មនុស្ស។ ជាទូទៅប្រជាជនជប៉ុនស្តាប់សម្លេងជួងផងចូលទីសក្ការៈបូជាស៊ីនតូនៅថ្ងៃដើមឆ្នាំទើបត្រឡប់ទៅផ្ទះគេងវិញ។ ការរួមបញ្ចូលរវាងសុីនតូ និងព្រះពុទ្ធសាសនាគឺជាលក្ខណៈពិសេសនៃវប្បធម៌ជប៉ុន។ មានពាក្យចចាមអារ៉ាមថាប្រសិនបើអ្នកចូលគេងនៅយប់ឆ្លងឆ្នាំសកល សក់ប្រែជាស្កូវលឿន ហើយស្នាមជ្រីវជ្រួញនឹងកើនឡើងពេលអ្នកកាន់តែចាស់។
រូបភាព https://allabout.co.jp/gm/gc/486057/
ពាក្យចចាមអារ៉ាមនេះចេញមកពីទំនៀមទម្លាប់បុរាណ តាំងពីពេលគ្មាននាឡិកាដែនកំណត់រវាងពេលថ្ងៃ និងយប់គឺជាពេលដែលថ្ងៃលិច។ និយាយម៉្យាងទៀតជនជាតិជប៉ុន “ឆ្លងឆ្នាំថ្មី” នៅរសៀលថ្ងៃទី ៣១ ពេលព្រះអាទិត្យលិចមិនមែនពាក់កណ្តាលអធ្រាត្រឡើយ។
តាមជំនឿបុរាណទេវតាឆ្នាំថ្មីនឹងយាងមកក្នុងពេលនោះ ហើយប្រទានឳសថធ្វើអោយមនុស្សជាតិមានភាពស្រស់ស្រាយឡើងវិញ ហើយក៏ជាប្រភពនៃយុវវ័យផងដែរ។
ប្រសិនបើនរណាម្នាក់មិនធ្វើពិធីបុណ្យទទួលទេវតាឆ្នាំថ្មី មិនអាចទទួលឳសថនោះ ហើយម្នាក់នោះនឹងកាន់តែចាស់លឿន មានសក់ស្កូវ និងស្បែកជ្រីវជ្រួញ។
រហូតមកដល់សព្វថ្ងៃនេះមនុស្សមួយចំនួននៅតែជឿពាក្យចចាមអារ៉ាមនេះ។ ហេតុដូច្នេះហើយពួកគេមិនគេងថ្ងៃឆ្លងឆ្នាំដើម្បីទទួលទេវតាឆ្នាំថ្មី ក្រោយមកទើបចូលគេងរហូតដល់រសៀលថ្ងៃទី ១ ។
ទោះជាយ៉ាងណាជនជាតិជប៉ុនសម័យនេះមិនអាចចូលគេយប់ជ្រៅដោយសារលក្ខណៈការងារ។ ដំណោះស្រាយតែមួយត្រូវសូត្រមន្តដើម្បីទទួលបានការអនុញ្ញាតពីទេវតាមុនពេលចូលគេ។
មន្តដែលត្រូវសូត្រគឺ៖
稲積む (Inetsumu)
ឃ្លានេះមានន័យថារៀបចំស្រូវដែលប្រមូលផលបានជាដង្វាយសម្រាប់ទេវតា។ បន្ទាប់ពីភ្ញាក់ពីគេងសូត្របន្តឃ្លាខាងក្រោម។
稲あげよう (Ine ageyou)
ឃ្លានេះជំនួសអោយទង្វើថ្វយស្រូវដែលបានត្រៀមមុននោះជូនទេវតា។ ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាភ្លេចសូត្រប្រយោគទីពីរ។
លុះត្រាតែអ្នកហត់នឿយពេក បើមិនដូច្នេះគួរតែភ្ញាក់នៅយប់ថ្ងៃទី ៣១ ធ្នូ ដើម្បីទទួលឆ្នាំថ្មី។
Kengo Abe