ក្បួនដង្ហែ “តាណូអែល” តាមដងផ្លូវដើម្បីប្រឆាំងបញ្ហារំលោភបំពានកុមារនៅជប៉ុន
កាលពីថ្ងៃទី ២០ ខែធ្នូសមាជិកក្លឹប “តាណូអែល Harley’” ស្លៀកឈុតក្រហមដង្ហែក្បួននៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីលើកកម្ពស់ប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានចំពោះកុមារ។
រូបភាព https://www.news18.com/
ក្បួនដង្ហែប្រារព្ធធ្វើឡើងយ៉ាងពិសេស ដោយមានតួតាណូអែលជិះម៉ូតូ Harley Davidson តាមដងផ្លូវទីក្រុងតូក្យូ។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់សមាគមបង្កើតឡើងតាំងពីឆ្នាំ ២០០៨ គោលបំណងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានចំពោះកុមារ។
រូបភាព https://www.news18.com/
ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះទាក់ទាញអ្នកចូលរួមរាប់រយនាក់ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ-១៩ កាន់តែស្មុគស្មាញ ព្រឹត្តិការណ៍ឆ្នាំនេះអ្នកចូលរួមប្រមាណ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពេលដង្ហែក្បួនមានកម្មវិធីបរិច្ចាគប្រដាប់ប្រដាក្មេងលេង នេះជាព្រឹត្តិការណ៍សកលលោកដែលប្រារព្ធធ្វើឡើងក្នុងឳកាសបុណ្យណូអែល។ នៅទីក្រុងតូក្យូព្រឹត្តិការណ៍នេះរៀបចំធ្វើឡើងដោយសមាជិក “ក្លឹបតាណូអែល Harley” ក៏បង្កើតឡើងក្នុងឆ្នាំ ២០០៨ ផងដែរ។
រូបភាព https://www.news18.com/
នៅឆ្នាំនេះអ្នកចូលរួមព្រឹត្តិការណ៍និយាយថាពិតជាមានអត្តន័យ ព្រោះចំនួនកុមារត្រូវរំលោភបំពាននៅក្នុងគ្រួសារកើនឡើងច្រើនកំឡុងជំងឺកូវីដ-១៩ រាតត្បាត។ យោងតាមកាសែត Asahi Shimbun បានអោយដឹងចន្លោះពីខែមករាដល់ខែមីនា នៅក្នុងប្រទេសជប៉ុនចំនួនករណីរំលោភបំពានមកលើកុមារក្នុងមួយខែកើនឡើង ២០% បើប្រៀបនឹងឆ្នាំមុន។ មូលហេតុដោយសារមនុស្សជាច្រើននៅផ្ទះព្រោះបញ្ហាជំងឺកូវីដ-១៩ ។
លោក Takashi Mine នាយកព្រឹត្តិការណ៍មានប្រសាសន៍ថា “នៅឆ្នាំនេះពិតជាពិសេស ខ្ញុំគិតថានៅតែមានករណីជាច្រើនរំលោភបំពានកុមារដែលយើងមិនបានដឹង” ។
លោកបន្តទៀតថា “បច្ចុប្បន្នឪពុកម្តាយអាចនឹងមានអារម្មណ៍តានតឹង បន្ទាប់ពីបាត់បង់ការងារដែលជាមូលហេតុព្រឹត្តិការណ៍ត្រូវឃោសនា” ។
ទោះបីស្ថានភាពជំងឺមានភាពស្មុគស្មាញ ក៏សមាជិកតាណូអែលនៅតែនាំយករដូវបុណ្យណូអែលដ៏កក់ក្តៅ និងរីករាយដល់កុមារ។ តាមការគ្រោងទុកពួកគេនឹងទៅសួរសុខទុក្ខចំនួន ៤ គ្រួសារ ដើម្បីជូនប្រដាប់ប្រដាក្មេងលេង និងស្ករគ្រាប់ដល់កុមារប្រហែល ៤០០ នាក់នៅឆ្នាំនេះ។
AD