ជប៉ុនបញ្ឈប់ការអនុញ្ញាតអោយឆ្លងដែនចំពោះជនបរទេស
រដ្ឋាភិបាលជប៉ុនសម្រេចបញ្ឈប់ការអនុញ្ញាតឆ្លងដែនចំពោះពលរដ្ឋបរទេសដែលមិនអាចស្នាក់នៅជប៉ុន បន្ទាប់ពីជំងឺកូវីដថ្មីរាតត្បាតនៅក្រៅប្រទេស។
រូបភាព NHK
គោលការណ៍នេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២៨ ខែធ្នូរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១។
ចាប់តាំងពីខែតុលាឆ្នាំនេះ រដ្ឋាភិបាលជប៉ុនអនុញ្ញាតអោយជនបរទេសមកពីគ្រប់ប្រទេស និងទឹកដីដែលមានសិទ្ធិស្នាក់នៅរយៈពេលមធ្យម និងរយៈពេលវែងក្នុងប្រទេសជប៉ុន ប៉ុន្តែនឹងត្រូវបដិសេធមិនអោយចូលចាប់ពីថ្ងៃច័ន្ទនេះ។
ប្រទេសជប៉ុននិយាយថាខ្លួននឹងបន្តអនុញ្ញាតអោយអ្នកជំនួញធ្វើដំណើរទៅមក ក្នុងនោះមាន ១១ ប្រទេស និងដែនដី។
ជប៉ុនក៏នឹងផ្អាកការដាក់អោយនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃចំពោះពលរដ្ឋសញ្ជាតិជប៉ុន និងជនបរទេសដែលអាចស្នាក់នៅជប៉ុនបន្ទាប់ពីទៅធ្វើការក្រៅប្រទេសរយៈពេលខ្លី។
យោងតាមច្បាប់ថ្មីមនុស្សទាំងអស់ដែលត្រឡប់ឬចូលប្រទេសជប៉ុនមកពីបណ្តាប្រទេស និងដែនដីដែលប្រទះឃើញករណីជំងឺកូវីដថ្មីត្រូវមានឯសារបញ្ជាក់ធ្វើតេស្តអវិជ្ជមាននឹងកូវីដ-១៩ ។ អ្នកទាំងនេះត្រូវធ្វើតេស្តក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ និងក្រោយពេលមកដល់ប្រទេសជប៉ុន។
បទប្បញ្ញត្តិស្រដៀងគ្នាដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដថ្មីត្រូវបានអនុវត្តនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
Japo Cambodia