តើសាច់គោកូបេបានក្លាយជាតំណាងសាច់គោជប៉ុនតាំងពីពេលណា?
តើអ្នកទាំងអស់គ្នាចូលចិត្តទទួលទាន Yakiniku (សាច់អាំង) ដែរទេ?
ក្នុងចំណោមប្រភេទសាច់អាំង សាច់គោជប៉ុន (Wagyu) ត្រូវគេចាត់ទុកថាមានតម្លៃខ្ពស់បំផុត។ សាច់គោជប៉ុនបន្ទាប់ពីអាំងទន់រលាយក្នុងមាត់ ជាពិសេសបាយស្រូបសាច់ពិតជាឆ្ងាញ់ខ្លាំងណាស់។
រូបភាព https://nikuyanodaidokoro-ueno.com
នៅពេលនិយាយពីសាច់គោជប៉ុន មនុស្សជាច្រើនប្រហែលជាស្គាល់សាច់គោកូបេ។ សាច់គោកូបេហាក់ដូចជាតំណាងឲ្យសាច់គោជប៉ុនអញ្ចឹងដែរ។ ប៉ុន្តែតើអ្នកដឹងទេថាគ្មានប្រភេទសាច់គោកូបេនោះទេ។
ដំបូងខ្ញុំចង់និយាយអំពីស្តង់ដារនៃការបែងចែកប្រភេទសាច់គោជប៉ុន។
យើងនឹងស្វែងយល់ឃ្លា “សាច់គោក្នុងស្រុក” ពាក្យនេះសំដៅលើសាច់គោដែលគេចិញ្ចឹមក្នុងស្រុក។ សូម្បីតែសត្វគោដែលចិញ្ចឹមនៅក្រៅប្រទេស បើពួកវារស់នៅជប៉ុនយូរក៏រាប់ចូលប្រភេទនេះផងដែរ។
ពាក្យ Wagyu សំដៅលើពូជគោជប៉ុនទាំង ៤ ប្រភេទ រួមទាំងពូជគោបង្កាត់ចេញពីប្រភេទទាំង ៤ នេះ។ ពូជគោទាំង ៤ ប្រភេទរួមមានសាច់គោរោមខ្មៅ (kuroge) សាច់គោរោមក្រហម (kuroge), nihon tankaku និង mukakuwa ។
ប្រសិនបើសាច់គោស្ថិតក្នុងប្រភេទទាំង ៤ ខាងលើ ទោះបីត្រូវបានចិញ្ចឹមនៅបរទេសក៏គេហៅថា Wagyu ដែរ។
ជាទូទៅគោទាំងមូល ឬបង្កាត់ពូជពីប្រភេទទាំង ៤ ត្រូវហាមឃាត់សម្រាប់ការនាំចេញ។ ប៉ុន្តែតាំងពីពេលជនជាតិចិនយកពូជបង្កាត់ចេញពីជប៉ុន ហើយចាប់ផ្តើមចិញ្ចឹមនៅអូស្ត្រាលីត្រូវគេហៅថា Wagyu អូស្រ្តាលី។
ត្រលប់មករឿងសាច់គោកូបេ ម៉ាកសាច់គោត្រូវបានបង្កើតឡើងតាមរយៈការបែងចែកសាច់គោទាំង ៤ ប្រភេទនេះ។ ក្នុងនោះលទ្ធផលគោ Tajima ជាសាច់គោកូបេ។
សាច់គោកូបេល្បីនៅលើពិភពលោក បែរជាគ្មាននិយមន័យច្បាស់លាស់ងាយច្រឡំណាស់។ ដោយសារតែមិនច្បាស់បានជាគេហៅថាសាច់គោកូបេជាសាច់ល្អបំផុតរបស់គោ Tajima ។
មិនត្រឹមតែនៅកូបេទើបមានគោ Tajima នោះទេ សូម្បីតែតំបន់ផ្សេងក៏មានដែរ។ ដូច្នេះហេតុអ្វីមានតែសាច់គោកូបេដែលល្បី? រឿងសាច់គោកូបេល្បីផ្តើមចេញពីជនជាតិអង់គ្លេសម្នាក់។
រូបភាព https://intojapanwaraku.com/gourmet/84364/
កូបេជាទីក្រុងកំពង់ផែដំបូងដែលបើកបន្ទាប់ពីជប៉ុនបិទមិនទំនាក់ទំនងជាមួយបរទេសមួយរយៈពេល។ កំពង់ផែនេះបើកនៅឆ្នាំ ១៨៦៨ ហើយទាក់ទាញជនបរទេសជាច្រើន ក្នុងនោះមនុស្សមួយចំនួនចូលមករកសាច់គោឆ្ងាញ់។ នៅពេលនោះជនជាតិជប៉ុនគ្មានទម្លាប់បរិភោគសាច់ទេ ដូច្នេះក៏គ្មានសាច់គោល្អផងដែរ។ ជនជាតិអង់គ្លេសម្នាក់វាយតម្លៃប្រភេទសាច់គោដែលទទួលទាននៅជប៉ុន ឆ្ងាញ់បំផុតគឺសាច់គោ Tajima ។ ប៉ុន្តែដោយសារមនុស្សម្នាក់នេះបរិភោគសាច់គោ Tajima នៅកូបេ ដូច្នេះបានជាឈ្មោះទីក្រុងកំពង់ផែនេះផ្សារភ្ជាប់ជាមួយសាច់គោល្អបំផុតរបស់ជប៉ុន។
ក្រោយមកទើបជនជាតិជប៉ុនទទួលទានសាច់គោ ជនជាតិជប៉ុនចិញ្ចឹមសត្វគោក្នុងលក្ខខណ្ឌពិសេសដូចជាផឹកស្រាបៀរ ស្តាប់ភ្លេង ម៉ាស្សា -ល- ។ ហើយរឿងទាំងនេះក៏រួមចំណែកបង្កើនប្រជាប្រិយភាពនៃយីហោសាច់គោផងដែរ។
ដូច្នេះមិនគួរហៅថា សាច់គោកូបេទេ តែហៅថាសាច់គោ Tajima វិញ។
និយាយអញ្ចឹងខ្ញុំចង់ចែករំលែកវិធីទទួលទានសាច់គោដែលឆ្ងាញ់បំផុត ប្រសិនបើទទួលទានសាច់ត្រូវអាំងផ្ទាល់លើបន្ទះដែករួចហូបទាន់នៅក្តៅ។
រូបភាព https://www.tour.ne.jp/j_optional/413132/
កម្រិតឆ្អិនមធ្យមល្អបំផុត សាច់ Wagyu ល្បី ព្រោះតែស្រទាប់សាច់លាយខ្លាញ់ ប្រសិនបើអ្នកអាំងឆ្អិនពេកខ្លាញ់នឹងរលាយអស់ ថែមទាំងខ្ជះខ្ជាយមិនអាចទទួលទានផ្នែកដែលឆ្ងាញ់បំផុតផងដែរ។
Kengo Abe