កន្លែងទាំង ១០ ដែលមានប្រជាប្រិយភាពបំផុតក្នុងឆ្នាំ ២០២០
នៅឆ្នាំនេះជាឆ្នាំដែលមានភាពច្របូកច្របល់ ហើយក៏មិនមែនជាឆ្នាំដ៏ល្អសម្រាប់ដំណើរកម្សាន្តផងដែរ។ ដូច្នេះតើអ្នកគិតថាកន្លែងណាដែលត្រូវបានអ្នកប្រើបណ្តាញសង្គម Twitter ជប៉ុនរំលឹកច្រើនជាងគេ?
គេហទំព័រ Snaplace ជប៉ុនជំនាញខាងវិភាគ និងប្រមូលផ្តុំការផ្សព្វផ្សាយតាមបណ្តាញសង្គម ទន្ទឹមនឹងនេះចាត់ចំណាត់ថ្នាក់ទីកន្លែង និងប្រភេទដែលមានប្រជាប្រិយភាពដែលរក្សាទុកទីតាំងជាង ១ ម៉ឺនកន្លែងនៅក្នុងមូលដ្ឋានទិន្នន័យរបស់ខ្លួន។
១. បង្គន់មើលឃើញដល់ក្នុង (Shibuya)
ជាប់ចំណាត់ថ្នាក់លេខមួយគឺបន្គន់កញ្ចក់អាចប្តូរពណ៌ពីថ្លាទៅជាស្រអាប់ពេលនរណាម្នាក់ដើរចូល។ តាមការរំពឹងទុកមនុស្សគ្រប់គ្នាមានការចាប់អារម្មណ៍នឹងគំនិតប្លែកនេះ។
២. Ashinomaki Onsen Ōkawasō (Aizu Wakamatsu, Fukushima)
បើនិយាយពី Anime ឆ្នាំ ២០២០ គឺជាឆ្នាំដែលទទួលបានជោគជ័យបំផុតនៃរឿង Kimetsu no Yaiba ។ ទីតាំងនៅក្នុង Manga Kimetsu no Yaiba តំបន់ Onsen ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើអុីនធឺណេត។
អ្វីដែលធ្វើអោយមានភាពទាក់ទាញជានារីអង្គុយលេងភ្លេង Shamisen នៅកណ្តាលឆាកហាក់ដូចជាមើល Live Action ផ្ទាល់។
៣. ចំណុចប្រសព្វរវាងព្រំដែននៃខេត្តទាំង ៣
ផែនការដើរលេងឆ្ងាយត្រូវលុបចោលដោយសារជំងឺកូវីដ-១៩ ដែលជាមូលហេតុកន្លែងនេះត្រូវបានអ្នកនិយមលេងអុីនធឺណេតរំលឹកដល់ច្រើន។ នេះជាចំណុចប្រសព្វរវាងខេត្តទាំង ៣ គឺ Saitama, Gunma និង Tochigi ។ អ្នកអាចធ្វើដំណើរទៅកាន់ទីតាំងទាំង ៣ បានយ៉ាងងាយស្រួល ដោយគ្រាន់តែដើរប៉ុន្មានជំហានឬមានវត្តមាននៅកន្លែងទាំង ៣ ក្នុងពេលតែមួយ។ ពិតជាពិសេសខ្លាំងណាស់!
ចំណាត់ថ្នាក់លេខ ៤ ដល់លេខ ១០
៤. Fujimizaka និង Hinashizaka (Toyoshima និង Bunkyo , Tokyo)
៥. Yawata no Yabushirazu (ទីក្រុង Ichikawa, Chiba)
៦. Cosmo Isle Hakui (ទីក្រុង Hakui, Ishikawa)
៧. Heiwa no Chikai (Shinagawa, Tokyo)
រូបសំណាកអ្នកម្តាយលើកបក្សីឡើង កាន់ដៃក្មេងតូចម្នាក់។ រូបចម្លាក់នេះត្រូវបានអ្នកប្រើបណ្តាញអុីនធឺណេតនិយាយតគ្នាថាអ្នកម្តាយចាប់យករូបតំណាង Twitter ពីកូនប្រុសព្រោះវាចំណាយពេលច្រើនពេកសម្រាប់អុីនធឺណេត។
៨. ក្មេងប្រុសស្លៀកសម្លៀកបំពាក់ដូចជា Takanori Nishikawa នៃ TM Revolution ក្នុង MV HOT LIMIT (Hakone, Shiga)
៩. ស្ថានីយ៍ Tsutsuishi (Itoigata, Niigata)
១០. ប្រាសាទ Arayama (Fujiyoshida, Yamanashi)
តើអ្នកស្គាល់ទីកន្លែងខាងលើដែរទេ? ប្រសិនបើមានឱកាសតើអ្នកចង់ទៅទីណាជាងគេ?
Sacchan