យន្ដហោះ និងឡានក្រុងរូប Pokémon Exeggutor បើក​សម្ភោធ​ចេញ​ដំណរលើកដំបូងនៅជប៉ុន

រូបភាព https://soranews24.com/

បច្ចុប្បន្ន​នៅប្រទេសជប៉ុនភ្ញៀវទេសចរណ៍អាចសាកល្បងធ្វើដំណើរកំសាន្តដោយជិះយន្តហោះមានរូបភាព Pokémon “Exeggutor” ដែលទើបតែបើកសម្ភោធហោះហើរពីទីក្រុងតូក្យូ និង Miyazaki ។

រូបភាព https://soranews24.com/

រឿងគំនូរជីវចល Pokémon គឺជា Anime ដ៏ល្បីរបស់ជប៉ុនទទួលបានអ្នកគាំទ្រជាច្រើន ហើយក៏ជាពាណិជ្ជសញ្ញាដែល​មានតម្លៃរក្សាសិទ្ធិខ្ពស់បំផុតនៅលើពិភពលោកផងដែរ។ ហេតុ​នេះបានជាជនជាតិបង្កើតផលិតផលជាច្រើនប្រើ​រូបភាព Pokémon រួម​ទាំង​យន្ត​ហោះ។

រូបភាព https://soranews24.com/

ជើងហោះហើរដំបូងរបស់យន្តហោះ Solaseed Air’s Exeggutor និងការដាក់អោយដំណើរការយន្តហោះធ្វើដំណើរពីទីក្រុងតូក្យូ និង Mizayaki បំផុសគំនិតពី Pokémon កាលពីថ្ងៃសៅរ៍សប្ដាហ៍​មុន។ នៅលើយន្តហោះមានរូប Pokémon Exeggutor រាងដើមដូង មុខគួរអោយអស់សំណើច និងគួរអោយស្រលាញ់។

រូបភាព https://soranews24.com/

បន្ទាប់ពីរៀបចំកម្មវិធីហោះហើរដំបូងនៅវេលាម៉ោង ១០ៈ០៥ នាទីព្រឹក យន្តហោះ Exeggutor ដំបូងចេញពីអាកាស​យានដ្ឋាន Miyazaki ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Haneda ។ អ្នកដំណើរចូលរួមជើងហោះហើរទទួលបានក្រដាស​បញ្ជាក់ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើន។

រូបភាព https://soranews24.com/

តួ Exeggutor ម្នាស់មិនត្រឹម​តែចូលរួមផ្លូវអាកាសប៉ុណ្ណោះទេ ហើយនៅក្នុងថ្ងៃដដែលឡានក្រុងចំនួន ៣ ដែលមានឡូហ្គូ Pokémon ក៏ចាប់ផ្តើមធ្វើដំណើរពីទីក្រុង Miyazaki និងទីក្រុងជិតខាងដូចជា Miyakonojo និង Nobeoka ផងដែរ។

រូបភាព https://soranews24.com/

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: