ករណីរាយការណ៍មិនត្រឹមត្រូវនៃប្រព័ន្ធផ្សព្វផ្សាយជប៉ុន
នៅក្នុងសម័យបច្ចុប្បន្នមិនមែនអោយតែព័ត៌មានត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ឬកាសែតសុទ្ធតែត្រឹមត្រូវឡើយ។ ទោះបីប្រទេសជប៉ុនគាំទ្រសេរីភាពក្នុងការបញ្ចេញមតិក៏មិនមានន័យថារាល់ព័ត៌មានទាំងអស់សុទ្ធតែត្រឹមត្រូវនោះទេ។
កាលពីមុនទូរទស្សន៍ និងកាសែតជាប្រភពព័ត៌មានដ៏សំខាន់ ដូច្នេះប្រសិនបើព័ត៌មានត្រូវបានបញ្ជាក់ពីប្រភពទាំងពីរនេះនឹងទទួលបានការជឿទុកចិត្តច្រើន។
ដោយសារការអភិវឌ្ឍរបស់អុីនធឺណេត ព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមិនគិតពីគោលបំណង។
ដូច្នេះហើយពេលអានព័ត៌មាន ចូរសួរខ្លួនឯងថា តើគោលបំណងរាយការណ៍ព័ត៌មានជាអ្វី?
នេះជារូបថតដែលបង្ហោះដោយគណនី Twitter ផ្លូវការរបស់ Asahi Shimbun ។ នៅឆ្នាំ ១៩៤៤ អំឡុងពេលបុរសចេញទៅធ្វើសង្គ្រាម ស្ត្រី និងកុមារនៅផ្ទះធ្វើការដើម្បីផ្គត់ផ្គង់យោធា។
រូបភាព https://twitter.com/Go_Go_Go_Go_Go/status/1339943153608978434
ប្រសិនបើអ្នកក្រឡេកមើលអោយជិត អាចឃើញថាអ្នកនៅខាងក្រោយក៏ជាមនុស្សនៅខាងមុខដែរ។
ដូច្នេះច្បាស់ណាស់រូបនេះមិនមែនថតបាននោះទេ ប៉ុន្តែជាស្នាដៃរបស់ Photoshop ឬឧបករណ៍កែច្នៃរូបភាពក្នុងសម័យនោះ។
បន្ទាប់មកជារូបភាពរបស់ NHK News ។
រូបភាពនេះបង្ហាញពីស្ថានភាពតានតឹងរវាងនាវាចម្បាំងកូរ៉េ និងយន្ដហោះកងកម្លាំងស្វ័យការពារជប៉ុន។
រូបភាព https://www.jijitsu.net/entry/NHK-P1-gazou-gousei-innsyousousa
តើអ្នកឃើញមានអ្វីប្លែកទេ?
កប៉ាល់នៅលើសមុទ្រ ប៉ុន្តែហេតុអ្វីយន្តហោះទម្លាក់កង់ទៅវិញ?
នេះជារូបភាពក្នុងកម្មវិធីទូរទស្សន៍ Fuji ។
ព័ត៌មាននិយាយអំពី “មនុស្សប្រមូលផ្តុំគ្នានៅ Harajuku” ប៉ុន្តែវាគ្រាន់តែជាជ្រុងម្ខាងរបស់កាមេរ៉ាប៉ុណ្ណោះ។
រូបភាព https://gamers-geo.com/news/7032/
ខ្ញុំមិនប្រាកដចំពោះគោលបំណងបំភាន់ព័ត៌មានដើម្បីអ្វីទេ ប៉ុន្តែអាចបញ្ជាក់ថារូបភាពក្នុងឧទាហរណ៍ខាងលើសុទ្ធតែក្លែងក្លាយ។
ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយត្រូវបោកប្រាស់? តើគោលបំណងនៅពីក្រោយសកម្មភាពនោះជាអ្វី?
សូមអ្នកទាំងអស់គ្នាពិចារណាពេលអានព័ត៌មានណាមួយមុននឹងជឿ។
Kengo Abe