ស្រ្តីអាយុ ៧០ ឆ្នាំ និងលំហាត់បំបាត់ស្នាមជ្រីវជ្រួញជួយអោយក្មេងជាងវ័យ
នៅប្រទេសជប៉ុនមនុស្សមួយចំនួនក្មេងជាងអាយុពិតរបស់ពួកគេ រហូតអាចធ្វើអោយអ្នកមានការភ្ញាក់ផ្អើល។ ជាពិសេសស្ត្រីជនជាតិជប៉ុនយកចិត្តទុកដាក់ចំពោះបញ្ហាការពារភាពចាស់នៃស្បែក និងថែរក្សាសម្រស់របស់ខ្លួន។
រូបភាព https://www.tv-tokyo.co.jp/plus/entertainment/entry/2020/022931.html
កូនស្រីរបស់គាត់មានអាយុជាង ៤០ ឆ្នាំ រីឯចៅទាំងបីនាក់សុទ្ធតែមានសង្សាររួចទៅហើយ។
សូមក្រឡេកមើលរូបថតដែលបង្ហាញពីសម្រស់របស់គាត់ខាងក្រោម។
ចាប់ពីអាយុ ៣២ ឆ្នាំឡើងទៅហាក់ដូចជាគាត់ក្មេងជាងមុន ប៉ុន្តែបើគ្រាន់តែក្រឡេកមើលរូបភាពអាយុ ៥៥ ឆ្នាំដូចក្មេងស្រីជំទង់កំពុងតែពេញវ័យ។
នៅលើកញ្ចក់ទូរទស្សន៍ជប៉ុនស្រ្តីអាយុ ៧០ ឆ្នាំរូបនេះបានណែនាំវិធីសាស្រ្តម៉ាស្សាមុខសម្រាប់បំបាត់ស្នាមជ្រួញ។
ខ្ញុំមិនដឹងថាវិធីនេះមានប្រសិទ្ធភាពដែរឬទេ ប៉ុន្តែប្រសិនបើក្រឡេកមើលសម្រស់អ្នកណែនាំ អ្នកប្រហែលជាចង់សាកល្បង។
ប្រើម្រាមដៃចង្អុលទាញចិញ្ចើមទាំងសងខាង រួចប្រើម្រាមកណ្តាលលើកភ្នែករបស់អ្នកឡើង។
ប្រើម្រាមដៃនាងទាញកន្លែងដែលមានស្នាមជ្រួញពេលអ្នកសើចរួចរក្សាលំនឹងបែបនេះ។
និយាយពាក្យ “Appuppu” អោយបាន ៦ ដង។
ការបញ្ចេញសម្លេងជួយហ្វឹកហាត់សាច់ដុំមុខនៅពេលអ្នកបង្ហាញពីអារម្មណ៍។ អនុវត្តលំហាត់នេះនឹងជួយបំបាត់ស្នាមជ្រីវជ្រួញពេលញញឹម ធ្វើអោយស្បែកមុខតឹងណែន។
សូមចងចាំថាលំហាត់នេះមិនមានប្រសិទ្ធិភាពភ្លាមៗឡើយ ត្រូវអនុវត្តរាល់ថ្ងៃ។ ប្រសិនបើអ្នកអនុវត្តលំហាត់នេះតាំងពីក្មេងនឹងមានប្រសិទ្ធភាពជាងមុន។
អ្នកអាចសាកល្បងលំហាត់នេះដើម្បីទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
Kengo Abe