ការចោទប្រកាន់លេខារបស់អតីតនាយករដ្ឋមន្រ្តីលោក Abe

រដ្ឋអាជ្ញាទីក្រុងតូក្យូបានដាក់ពាក្យបណ្តឹងតាមនីតិវិធីសាមញ្ញប្តឹងលេខារបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ដោយចោទប្រកាន់ពីបទរំលោភការគ្រប់គ្រងថវិកានយោបាយទាក់ទងនឹងក្រុមគាំទ្រលោក Abe ។

រូបភាព NHK

លោកលេខា Haikawa Hiroyuki ត្រូវចោទប្រកាន់ពីបទមិនបានរាយការណ៍ការចំណាយសរុបប្រមាណ ៣០ លានយ៉េន (ប្រហែល ២៩ ម៉ឺនដុល្លារ) សម្រាប់ពិធីជប់លៀងមុនព្រឹត្តិការណ៍មើលផ្កាសាគូរ៉ាដែលឧបត្ថម្ភដោយរដ្ឋាភិបាល​តាំង​ពី​ឆ្នាំ ២០១៦ ដល់ ២០១៩ ពេលលោក Abe នៅកាន់តំណែង។

ក្រៅពីកាន់តំណែងជាលេខា លោក Haikawa ក៏ជាប្រធានក្រុមគាំទ្រនយោបាយដែលជាអ្នករៀបចំពិធីជប់​លៀង​ផង​​ដែរ។

ការចំណាយសម្រាប់ពិធីជប់លៀងនេះជាង ២២ ម៉ឺនដុល្លារក្នុងរយៈពេល ៥ ឆ្នាំគិតរហូតដល់ឆ្នាំ ២០១៩ ។ ក្នុងនោះការិយាល័យ​របស់លោក Abe ចំណាយយ៉ាងហោចណាស់ ៧៧ ពាន់ដុល្លារ។

លោក Haikawa ក៏ជាអ្នកទទួលបន្ទុកគណនេយ្យករក្រុមគាំទ្ររហូតដល់ឆ្នាំ ២០១៦ ។ លោកត្រូវចាត់ទុកជាអ្នកបន្តត្រួត​ពិនិត្យគណ​នេយ្យ ទោះបីគាត់លែងទទួលខុសត្រូវជាផ្លូវការក៏ដោយ។

ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តព្រះរាជអាជ្ញាបានសាកសួរលោក Abe កាលពីថ្ងៃច័ន្ទ។ ភាគីព្រះរាជអាជ្ញាសម្រេចមិន​ចោទ​ប្រកាន់លោក Abe ដោយសារខ្វះភ័ស្តុតាងចោទប្រកាន់អោយទទួលខុសត្រូវព្រហ្មទណ្ឌ។

នៅយប់ថ្ងៃព្រហស្បតិ៍លោក Abe ធ្វើសន្និសីទសារព័ត៌មាន។ ដោយសំដៅលើការឆ្លើយតបពីមុនរបស់លោកទៅកាន់រដ្ឋសភាចំពោះសំណួរពាក់ព័ន្ធនឹងបញ្ហានេះ លោក Abe និយាយថាគាត់ឆ្លើយតបចំពោះសភាដូចដែលខ្លួនបានដឹងពេលនោះ។ ទោះជាយ៉ាងណាលោកនិយាយថាលទ្ធផលចម្លើយខ្លះផ្ទុយនឹងការពិត បន្ទាប់មកគាត់បានសុំទោស។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: