ពិតជាសោកស្តាយឆ្កែ Kokoro ដ៏គួរអោយស្រលាញ់បានងាប់

ឆ្កែ Kokoro ជាពូជឆ្កែ Poodle ដ៏ល្បីរបស់ជប៉ុន ដែលអ្នកគាំទ្រតែងតែប្រៀបធៀបនឹងតួ Ewok (Star Wars) វិចិត្រករ Bob Ross ព្រោះតែរោមមានលក្ខណៈពិសេស។

ប៉ុន្តែកាលពីថ្ងៃទី ១៩ ខែធ្នូម្ចាស់របស់ Kokoro ចែករំលែកនៅលើបណ្តាញសង្គម Instagram ថាឆ្កែ Kokoro របស់ខ្លួន​បានងាប់ទៅហើយ។

រូបភាព https://www.instagram.com/p/CI9MGHZn6Sv/?utm_source=ig_embed

“ដំណឹងភ្លាមៗប្រកាសថាឆ្កែ Kokoro បានងាប់ចាកចេញពីយើង។ ខ្ញុំសរសេរពាក្យទាំងនេះមិនងាយស្រួលឡើយព្រោះ​វាគួរអោយស្តាយហើយឯកោយ៉ាងខ្លាំង។ ខ្ញុំចង់នៅក្បែរវាយូរជាងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​អ្នក​ដែលគាំទ្រ Kokoro ក្នុងអំឡុងពេលកន្លងមក” ។

ម្ចាស់របស់ Kokoro ក៏និយាយផងដែរថានឹងបន្តបង្ហោះរូបថត និងវីដេអូរបស់ Kokoro នៅលើគណនី Instagram របស់​ខ្លួន។ ពួកគេមិនបានអោយដឹងលម្អិតអំពីមូលហេតុ​ស្លាប់របស់ឆ្កែនោះទេ។

ពិតជាដំណឹងដែលសោកស្តាយចំពោះអ្នកគាំទ្រឆ្កែមួយក្បាលដ៏គួរអោយស្រលាញ់មួយនេះ ជាពិសេសក្នុងឳកាសបុណ្យ​ណូអែលជិតមកដល់។

លាហើយឆ្កែដ៏គួរអោយស្រលាញ់!

អ្នកអាចមើលរូបថតរបស់ Kokoro នៅលើ Instagram តាមរយៈតំណភ្ជាប់ខាងក្រោម។

https://www.instagram.com/kokoro_official/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: